កម្លាំងទ័ពអ៊ុយក្រែនចំនួនជាង១.០០០នាក់ស្លាប់ឬរងរបួសក្នុងតំបន់ Donbass នៅឆ្នាំមុន

0

ប្រភពព័ត៌មានពីTASS ចេញផ្សាយថ្ងៃទី៣ ខែឧសភា​ ឆ្នាំ២០១៩

លោក Eduard Basurin មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យ Donetsk (DPR) មានប្រសាសន៍នៅ​ថ្ងៃព្រហស្បតិ៍ថា កម្លាំងទ័ពរបស់អ៊ុយក្រែនមានចំនួនច្រើនជាង១.០០០នាក់ ស្លាប់ ឬរងរបួសតាំងពីមានការចាប់ផ្តើមប្រតិបត្តិការយោធានៅតំបន់Donbass ក្រោមបញ្ជារបស់លោក Sergey Nayev ។

ទីភ្នាក់ងារសារព័ត៌មាន Donetsk ដកស្រង់សម្តីរបស់លោក Basurin ថា ទាហានអ៊ុយក្រែន​សរុបចំនួន២១៩ នាក់ស្លាប់ និងចំនួន ៨៤៤ នាក់ផ្សេងទៀតរងរបួសដោយសារលោក Nayev ចេញ​បញ្ជា។ លោកបន្ថែមថា កម្លាំងទ័ពអ៊ុយក្រែនចំនួន១២៥២ នាក់ ត្រូវគេកត់ចូលបញ្ជីថា បាត់ខ្លួន ឬ​បោះបង់ជួរទ័ព។

លោក Basurin បន្ថែមថាបំណែកសមាជិកយោធាអ៊ុយក្រែនមានចំនួនច្រើនជាង៧០ បែកខ្ញែកគ្នាដោយសារពុំមានការប្រុងប្រយ័ត្ន។ មេដឹកនាំកងជីវពលរបស់ប្រជាពលរដ្ឋ DPR បដិសេធចំពោះសេចក្តីថ្លែងរបស់លោក Nayev ដែលថា កងកម្លាំងអ៊ុយក្រែន​អាចគ្រប់គ្រងឡើងវិញលើតំបន់ចំនួន៣ និងដែនដីចម្ងាយ២៤ គីឡូម៉ែត្រក្រឡានៅក្នុងតំបន់ Donbass ចាប់តាំងពី​និទាឃរដូវចុងក្រោយ។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ប្រធានាធិបតីអ៊ុយក្រែនលោក Pyotr Poroshenko ប្រកាសចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេវរកម្មនៅតំបន់ Donbass ។

LEAVE A REPLY

Please enter your comment!
Please enter your name here