ទាហានទួរគី៣នាក់ស្លាប់ក្នុងហេតុការវាយប្រហារដោយកាំភ្លើងត្បាល់របស់ពួកឃឺដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩

ទីភ្នាក់ងារសារពត៌មានAnadolu រាយការណ៍ថាទាហានទួរគី៣នាក់ត្រូវសម្លាប់ និងម្នាក់ទៀតរងរបួសក្នុងហេតុការវាយប្រហារកាំភ្លើងត្បាល់ដោយពួកឃឺដនៅភាគអាគ្នេយ៍ប្រទេសទួរគីកាលពីថ្ងៃសៅរ៍នេះ។

ក្រសួងការពារជាតិទួរគីនិយាយនៅក្នុងសេចក្តីប្រកាសពត៌មានមួយកាលពីថ្ងៃអាទិត្យនេះថាពួកឃឺដស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់បាញ់គ្រាប់កាំភ្លើងត្បាល់សំដៅទៅកាន់ខេត្តHakkari ភាគអាគ្នេយ៍ប្រទេសទួរគីបណ្តាលឱ្យទាហាន៣នាក់ស្លាប់ និងម្នាក់រងរបួស។

គួររំលឹកថាពួកឃឺដធ្វើយុទ្ធនាការភេរវកម្មជាង៣០ឆ្នាំរបស់ខ្លួនប្រឆាំងនឹងប្រទេសទួរគី ហើយក៏ត្រូវគេចុះបញ្ជីជាអង្គការភេរវកម្មដោយប្រទេសទួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយក្រុមនេះក៏ទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សជិត៤០,០០០នាក់រួមទាំងស្ត្រី និងកុមារជាច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here