លោកTrumpថាពលរដ្ឋកាហ្សានឹងជួបទុក្ខវេទនាកាន់តែច្រើនប្រសិនបើក្រុមភេរវជននៅបន្តប្រឆាំងនឹងអ៊ីស្រាអែល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩

លោកប្រធានាធិបតីអាមេរិក Donald Trump សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសអ៊ីស្រាអែលបន្ទាប់ពីកើតមានជម្លោះនៅពេលពួកសកម្មប្រយុទ្ធកាហ្សាបាញ់រ៉ុក្កែតរាប់រយគ្រាប់ហើយកងកម្លាំង IDF ឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស។

កងកម្លាំងអ៊ីស្រាអែលធ្វើការវាយប្រហារប្រឆាំងនឹងពលរដ្ឋនៅតំបន់កាហ្សា និងជនស៊ីវិលដែលកំពុងកើនឡើងនៅទីនោះ ហើយលោក Trump សង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែល ១០០% ក្នុងការការពារពលរដ្ឋអ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហារគ្រាប់រ៉ុក្កែតដែលសម្លាប់មនុស្សដោយក្រុមភេរវករហាម៉ាស និងអ៊ីស្លាមជីហាដ “។

ទីភ្នាក់ងារសារព័ត៌មាន WAFA រាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស១៨នាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យលើតំបន់កាហ្សាដោយកងកម្លាំង IDF ចាត់វិធានការការពារជនស៊ីវិលរបស់ខ្លួនពីការបាញ់រ៉ុក្កែតរាប់រយគ្រាប់ដោយសកម្មប្រយុទ្ធហាម៉ាស ឬអ៊ីស្លាមដែលកើនឡើងកាលពីថ្ងៃសៅរ៍។

កងកម្លាំង IDF និយាយថា “តំបន់ភេរវកម្មមានជាង៣២០កន្លែង” វាយប្រហារកាលពីល្ងាចថ្ងៃអាទិត្យបន្ទាប់ពីក្រុមសកម្មប្រយុទ្ធមកបាញ់រ៉ុក្កែតជាង៦០០គ្រាប់។ យ៉ាងហោចណាស់មនុស្ស៤ នាក់នៅក្នុងប្រទេសអ៊ីស្រាអែលត្រូវសម្លាប់និងយ៉ាងហោចណាស់មានមនុស្ស១០នាក់រងរបួសដោយសារគ្រាប់បែក រ៉ុកកែត កាំជ្រួចមីស៊ីល និងកាំភ្លើងត្បាល់ពីតំបន់កាហ្សាស្ទ្រីប។

LEAVE A REPLY

Please enter your comment!
Please enter your name here