ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩
យ៉ាងហោចណាស់មានមនុស្សចំនួន៥៥នាក់ស្លាប់ក្រោយពីមានការផ្ទុះរថយន្តដឹកទំនិញនៅរដ្ឋធានិ Niamey ក្នុងប្រទេស Niger។
នេះយោងតាមប្រភពភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍នៅថ្ងៃចន្ទដោយដកស្រង់សម្តីពីអាជ្ញាធរ និងសាក្សីថា មានមនុស្សចំនួន៥០នាក់ស្លាប់ក្នុងរដ្ឋធានី Niamey ក្នុងប្រទេស Niger ក្រោយពីរថយន្តដឹកប្រេងមួយគ្រឿងផ្ទុះខណៈដែលហ្វូងមនុស្សព្យាយាមប្រមូលប្រេងឆៅ។
ការផ្ទុះកើតឡើងនៅលើផ្លូវ RN1 ក្បែរព្រលានយន្តហោះអន្តរជាតិ Niamey បណ្តាលឱ្យបាក់បែករថយន្តខូចម៉ូតូ និងមានកំទេចកំទីបាក់បែកតាមដងផ្លូវ។ ផ្ទះជិតៗនោះរងការដុតបំផ្លាញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថាមនុស្ស ៣៦នាក់រងរបួស។ សាក្សីនិយាយថាមនុស្សកំពុងប្រមូលប្រេងឥន្ធនៈចេញពីឡានដែលក្រឡាប់លើផ្លូវនៅពេលការផ្ទុះកើតឡើង។
