ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩
ស្នងការប៉ូលិសស្តីទីប្រទេសស្រីលង្កាលោក Chandana Wickramaratne មានប្រសាសន៍ ថា ជនសង្ស័យដែលមានជាប់ទាក់ទងនឹងការបំផ្ទុះគ្រាប់បែកនៅថ្ងៃអាទិត្យត្រូវចាប់ខ្លួន ឬស្លាប់។
សេចក្តីប្រកាសនេះក៏លើកឡើងពីការតាមចាប់ខ្លួនអ្នកវាយប្រហារ និងសហការីរបស់ពួកគេនៅទូទាំងប្រទេសដែលក្នុងនោះគេជឿថា មានមនុស្សចំនួន៣០នាក់មានការជាប់ពាក់ព័ន្ធ។ ជនសង្ស័យចំនួន ៩នាក់ដែលគេចាប់ខ្លួនពីមុនត្រូវដោះលែងឱ្យនៅក្រៅឃុំនៅព្រឹកថ្ងៃចន្ទ។
ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដែលអះអាងដោយក្រុមភេរវករអ៊ីស្លាម IS/ISIL កំណត់គោលដៅលើព្រះវិហារគ្រិស្តចំនួន៣ និងសណ្ឋាគារប្រណីតចំនួន៣ ហើយក្រោយមកសម្លាប់មនុស្សចំនួនច្រើនជាង២៥០ នាក់។
រដ្ឋាភិបាលរបស់ប្រទេសស្រីលង្កាឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារនេះដោយប្រកាសពីភាពអាសន្នមួយ និងបណ្តេញគ្រូអធិប្បាយអ៊ីស្លាម និងហាមឃាត់មិនឱ្យមានការបិទបាំងមុខនៅទីសាធារណៈ។ អាជ្ញាធរនៅតែមានការប្រុងប្រយ័ត្នខ្ពស់ហើយធ្វើការព្រមាននៅសប្តាហ៍មុនថានឹងអាចមានការវាយប្រហារផ្សេងទៀតកើតឡើងដោយក្រុមភេរវករក្លែងខ្លួនជាបុគ្គលិកយោធា។