កងទ័ពស៊ីរីប្រយុទ្ធប្រឆាំងជាមួយក្រុមបះបោរនៅតំបន់ប៉ែកខាងជើង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩

យោងតាមប្រភពព័ត៌មានផ្សព្វផ្សាយរដ្ឋាភិបាលបង្ហាញឱ្យដឹងថា កងទ័ពស៊ីរីដណ្តើមបានភូមិមួយ ​និងភ្នំយុទ្ធសាស្ត្រពីអ្នកបះបោរនៅភាគពាយ័ព្យនៃប្រទេសនៅថ្ងៃចន្ទក្រោយពេលមានការប្រយុទ្ធគ្នាខ្លាំងបំផុតនៅតំបន់នោះរយៈពេល៨ខែ។

ប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋាភិបាលនិយាយថា ភូមិ al-Bani  និងភ្នំ Othman ស្ថិតនៅក្បែរតំបន់​ជនបទភាគខាង​ជើង​នៃខេត្ត Hama ត្រូវគេដណ្តើមយកបាន។ នេះគឺជាការប្រឹងប្រែងខ្លាំង​បំផុត​របស់កម្លាំង​សម្ព័ន្ធមិត្តជាមួយក្រុង Damascus។ នោះជាការប្រឹងប្រែងពីមុនមករហូតមក​ដល់​ឆ្នាំនេះនៅ​​ក្នុងតំបន់​រឹងមាំបំផុតរបស់ឧទ្ទាមក្នុងប្រទេសស៊ីរី។

សកម្មភាពវាយលុកចុង​ក្រោយ​បំផុត​ចាប់​ផ្តើមនៅថ្ងៃទី៣០ ខែមេសា​ ហើយក្រុមឧទ្ទាមភ័យខ្លាចថា​ រដ្ឋាភិបាល​អាចចាប់​ផ្តើមការ​វាយប្រហារធំជាងនេះដើម្បីដណ្តើមយកតំបន់នោះឡើងវិញ។ ទីភ្នាក់ងារ​សារព័ត៌មានរបស់ SANA និយាយថា ​កងទ័ពស៊ីរីបង្កើនការវាយប្រហារលើក្រុមបះបោរ​នៅភាគខាងជើងខេត្ត Hama និងនៅភាគខាងត្បូងខេត្ត Idlib ។

LEAVE A REPLY

Please enter your comment!
Please enter your name here