បំណែកយន្តហោះ Superjet-១០០ ធ្លាក់នៅព្រលានយន្តហោះក្រុងម៉ូស្គូ​ធ្វើការស៊ើប​អង្កេត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩

ក្រុមអ្នកស៊ើបអង្កេត និងមន្ត្រីមកពីគណៈកម្មាធិការអាកាសចរណ៍អន្តរជាតិ (IAC) ប្រមូល បំណែកយន្តហោះ Sukhoi Superjet-១០០ ទាំងអស់ដែលធ្លាក់នៅអាកាសយានដ្ឋាន Sheremetyevo ក្នុងក្រុងម៉ូស្គូដាក់នៅក្នុងឃ្លាំងពិសេសមួយ។

យោងតាម​ប្រភព​ព័ត៌​មាន​ពី​លោក ​​Svetlana Petrenko អ្នកតំណាងរបស់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី (SKR) បញ្ជាក់​ឱ្យ​ដឹងថាកម្ទេចកម្ទីទាំងនោះនឹងត្រូវរក្សាទុកនៅទីនោះក្នុងអំឡុងពេលស៊ើបអង្កេត។

លោក Petre nko មានប្រសាសន៍នៅថ្ងៃចន្ទថាទិន្នន័យទិន្នន័យហោះហើររបស់យន្តហោះ​ដែល​ផ្ទុះ​ឆេះក្រោយពីការចុះចតត្រូវគេរកឃើញហើយក្រោយមកអ្នកស៊ើបអង្កេត​ចាប់ផ្តើមធ្វើ​ការងារ​ស៊ើបអង្កេតលើកិច្ចការទាំងនោះ។ មូលហេតុជាច្រើនបណ្តាល​ឱ្យមានការធ្លាក់​យន្ត​ហោះ​​​​​នេះ​កំពុង​​ត្រូវគេពិចារណា។

ជើងហោះហើរធ្វើដំណើរពីទីក្រុងម៉ូស្គូមកកាន់ Murmansk មាន​មនុស្ស​​សរុបចំនួន ៧៨នាក់នៅលើយន្តហោះ។ មន្ត្រីនិយាយថាគ្រោះថ្នាក់នេះ​សម្លាប់​មនុស្ស​ចំនួន ៤១នាក់។ យោងតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលរុស្ស៊ីបង្ហាញឱ្យដឹងថាមនុស្ស​ចំនួន ៦នាក់ត្រូវសម្រាកនៅមន្ទីរពេទ្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here