ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកJorge Arreaza មានប្រសាសន៍ថា ជនជាតិអ៊ីរ៉ង់ដែលធ្លាប់ រស់នៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយកំពុងធ្វើការពិគ្រោះយោបល់ជាមួយប្រទេសVenezuela ដើម្បីដោះស្រាយវិបត្តិក្នុងការជំនះការកែទម្រង់សេដ្ឋកិច្ច និងជំរុញការផលិត។
លោក Arreaza ប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងម៉ូស្គូថាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយទីក្រុង Tehran បង្កើនសេដ្ឋកិច្ចរបស់ខ្លួនក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យភាពនៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ”។
ដើម្បីជាការពន្យល់បន្ថែមទៀតលោក បន្តថាប្រទេសអ៊ីរ៉ង់មានបទពិសោធន៏មិនអាចខ្វះក្នុងការប្រឆាំងនឹងសម្ពាធជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក។ប្រទេសអ៊ីរ៉ង់រងនូវការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកចាប់តាំងពីមានបដិវត្តន៍អ៊ីស្លាមក្នុងឆ្នាំ ១៩៧៩ ផ្តួលរំលំក្រុមលោក Shah Mohammad Reza Pahlavi ។
ការរឹតបន្តឹងនេះកំណត់គោលដៅលើផ្នែកហិរញ្ញវត្ថុអ៊ីរ៉ង់ ការនាំចេញ និងនាំចូល ក៏ដូចជាលើថាមពល និង លើផ្នែកយោធា។ការដាក់ទណ្ឌកម្មដែលធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ខាតបង់ត្រូវបានគេដោះចេញ ក្រោយពីអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោកទាំងប្រាំ៖អាម៉េរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ីបូករួមទាំងប្រទេសអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។
ប៉ុន្តែសហរដ្ឋអាមេរិកផ្តាច់ខ្លួនចេញជាឯកតោភាគីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដោយលោកចាត់ទុកវាថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុតដែលមិនធ្លាប់មានហើយធ្វើការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ងនៅខែវិច្ឆិកាកន្លងមក។ ដូចគ្នានេះដែរ សហរដ្ឋអា មេរិកដាក់ទណ្ឌកម្មលើប្រទេស Venezuela ជាមួយនឹងការរឹតបន្តឹងលើឧស្សាហកម្មប្រេងរបស់អាមេរិកឡាទីនរួមទាំងក្រុមហ៊ុន PDVSA ដែលគ្រប់គ្រងដោយរដ្ឋ។
ទណ្ឌកម្មទាំងនេះត្រូវបាន ក្រុង Caracas ថ្កោលទោសយ៉ាងខ្លាំង ដោយទណ្ឌកម្មនេះជាកត្តាគំរាមកំហែងសេដ្ឋកិច្ច។ ប្រទេស Venezuela កំពុងស្វែងរកមធ្យោបាយផ្សេងៗដើម្បីដោះស្រាយជាមួយប្រទេសជាមិត្តនៅជុំវិញពិភពលោកដែលរួមមានប្រទេសចិន និងរុស្ស៊ី។ លោកទទួលស្គាល់ថា: «វិធីសាស្រ្ត និងផ្លូវដោះស្រាយទាំងនេះមិនអាចបង្កើតឡើងត្រឹមតែពេលមួយយប់នោះទេយើងត្រូវការពេលវេលាច្រើនដើម្បីបង្កើតវា»។
