ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩
ខ្យល់ព្យុះស៊ីក្លូនឈ្មោះ “Fani” ដ៏មានឥទ្ធិពលនៅភាគខាងកើតប្រទេសឥណ្ឌា និងបង់ក្លាដេស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានមនុស្សយ៉ាងហោចណាស់៣៤នាក់នៅឥណ្ឌា និង១៥នាក់ទៀតនៅបង់ក្លាដែសស្លាប់គិតត្រឹមថ្ងៃទី៦។ គេនិយាយថាជនរងគ្រោះទាំងនោះស្ថិតនៅក្រោមដើមឈើ និងនៅក្នុងអាគារដែលបានបាក់ធ្លាក់ចុះ។ ប្រជាជនប្រហែល១លាននាក់ត្រូវជម្លៀសចេញនៅប្រទេសឥណ្ឌា។
យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថាព្យុះស៊ីក្លូនបានចុះចតនៅភាគខាងកើត ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី៣ដល់ទី៤។ ល្បឿនខ្យល់ជាអតិបរមាបានឈានដល់២៥០ គីឡូម៉ែត្រក្នុង ១ម៉ោង (ប្រហែល៧០ម៉ែត្រក្នុង១វិនាទី)។ ភាគខាងកើតប្រទេសឥណ្ឌា និងបង់ក្លាដេសត្រូវបានវាយ ប្រហារដោយព្យុះស៊ីក្លូនជាច្រើនដង ហើយខ្យល់ព្យុះស៊ីក្លូនកាលពីឆ្នាំ១៩៩៩សម្លាប់មនុស្សជាង ១ម៊ឺននាក់។
