ក្រុមអ៊ីស្លាមជ្រើសរើសប្រទេសស្រីលង្កាដើម្បីបង្ហាញវត្តមានរបស់ពួកគេ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩

ប្រធានាធិបតីប្រទេសស្រីលង្កាលោក Maithripala Sirisena បានប្រាប់ BBC ថាលោកជឿជាក់ថាក្រុមរដ្ឋអ៊ីស្លាមជ្រើសរើសការវាយប្រហារនៅក្នុងប្រទេសស្រីលង្កាដើម្បីបង្ហាញថាពួកគេនៅតែមានដដែល។

ប៉ូលិសនៅប្រទេសស្រីលង្កាបន្ទោសក្រុមអ៊ីស្លាមនិយមនៅក្នុងស្រុក២នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែកនៅក្នុងថ្ងៃពិធីបុណ្យ Easter Sunday ប៉ុន្តែទទួលស្គាល់ថាពួកគេមានការគាំទ្រពីក្រុមនៅបរទេស។ ក្រុមអ៊ីស្លាមបាននិយាយថា ខ្លួននៅពីក្រោយការវាយប្រហារអត្តឃាតដែលសម្លាប់មនុស្សជាង ២៥០នាក់ពិតប្រាកដមែន។

លោកប្រធានាធិបតី Sirisena ក៏បានប្រាប់អ្នករាយការណ៍ BBC លោក Secunder Kermani ថា លោកនឹងមិនលាលែងពីតំណែងទេ បើទោះបីជាមានការរិះគន់ថា រដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់តាមការព្រមានក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here