ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩
អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) អំពាវនាវនៅថ្ងៃអង្គារសម្រាប់ការដោះលែងជនចំណាកស្រុកជាង ៣.០០០នាក់ដែលនៅតែជាប់ក្នុងលក្ខខណ្ឌអមនុស្សធម៌ក្នុងមណ្ឌលឃុំឃាំងចំនួនពីរនៅភាគខាងត្បូងប្រទេស Yemen។ ការចាប់ឃុំខ្លួនចាប់ផ្តើមធ្វើឡើងនៅពីរសប្តាហ៍មុននៅក្នុងទីក្រុង Aden និងខេត្ត Lahj ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិ និងមានការគាំទ្រពីអារ៉ាប៊ីសោឌី និងអារ៉ាប់រួម។
អ្នកនាំពាក្យរបស់អង្គការ IOM លោក Joel Millman មានប្រសាសន៍នៅទីក្រុងហ្សឺណែវថា ជនអន្តោប្រវេសន៍ប្រហែល ៣.០០០នាក់ភាគច្រើនជាជនជាតិ Ethiopians ត្រូវគេឃុំឃាំងនៅកន្លែងឃុំឃាំងបណ្តោះអាសន្នចំនួនពីរនៅតំបន់ Aden និង Abyan។
ក្នុងនោះរាប់បញ្ចូលទាំងមនុស្ស ប្រហែល ២.៥០០នាក់ក្នុងពហុកីឡាដ្ឋានបាល់ទាត់នៅ Aden ដែលជាកន្លែងដែលបុគ្គលិកជំនួយកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺ។ អង្គការ IOM គ្រោងនឹងជម្លៀសប្រជាជន Ethiopians ចំនួន ២៣៧នាក់ទៅកាន់ទីក្រុង Addis Ababa ក្រោមកម្មវិធីធ្វើមាតុភូមិនិវត្តន៍ស្ម័គ្រចិត្តរបស់ខ្លួន។