ប្រភពព័ត៌មានពី Tass ផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩
កងកម្លាំងរដ្ឋាភិបាលស៊ីរីបាញ់ផ្លោងទៅលើទីតាំងរបស់ក្រុមប្រដាប់អាវុធនៅភាគខាងត្បូង និងខាងលិចទីក្រុងអាឡេប៉ូ។ កងកម្លាំងយោធាស៊ីរីធ្វើប្រតិបត្តិការវាយលុកលើតំបន់ជាយក្រុង Kfar-Hamra និង Halsa និងសង្កាត់ Rashidin -៥ ដែលទីនោះគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធ។
ពួកសកម្មប្រយុទ្ធបើកការបាញ់ប្រហារដោយប្រើប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើនកន្លែងនៅសង្កាត់ Masaqin al-Sabil ក្នុងទីក្រុងអាឡេប៉ូធ្វើឱ្យស៊ីវិលជាច្រើនរងរបួស។ ខេត្តដែលស្ថិតនៅក្បែរៗ Hama ត្រូវកងកម្លាំងរដ្ឋាភិបាលស៊ីរីបណ្តេញក្រុមភេរវករ Jebhat al-Nusra (គេហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី) ឱ្យចេញពីតំបន់តាំងទីលំនៅ Al-Janabira និង Mazraat al-Radi នៅថ្ងៃចន្ទ។
បច្ចុប្បន្នកងកម្លាំងស៊ីរីកំពុងធ្វើការវាយលុកនៅ Tell Osman ។ ការប៉ះទង្គិចគ្នាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បណ្តាលឱ្យភេរវករយ៉ាងហោចណាស់ចំនួន ១៥នាក់ស្លាប់ ហើយកងទ័ពស៊ីរីបាត់បង់ទាហានចំនួន ១១នាក់។
