ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩
មន្ទីរបញ្ចកោណរាយការណ៍ថា មានយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់B-៥២ចំនួន៤នៅមជ្ឈឹមបូព៌ាជាការឆ្លើយតបចំពោះផែនការវាយប្រហាររបស់អ៊ីរ៉ង់លើជនជាតិអាមេរិក ឬសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។
ប្រភពព័ត៌មានពីមន្ទីរបញ្ចកោណប្រាប់ CBSថា យន្តហោះចម្បាំងចំនួនពីរគ្រឿងនឹងចាកចេញពីមូលដ្ឋានទ័ពអាកាស Barksdaleនៅរដ្ឋ Louisiana ទៅប្រទេស Qatarនៅថ្ងៃអង្គារ ហើយយន្តហោះចម្បាំងចំនួនពីរគ្រឿងផ្សេងទៀតនឹងចូលរួមជាមួយពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ពួកគេនឹងត្រូវឈរជើងនៅទីស្នាក់ការកណ្តាលរបស់អាមេរិកនៅមូលដ្ឋានអាកាស al-Udeid Air BaseនៅជិតរាជធានីDoha។ ការផ្លាស់ប្តូរនេះធ្វើឡើងក្រោយពីនាវា USS Abraham Lincoln ធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Persian Gulfនៅថ្ងៃចន្ទ។
ទីប្រឹក្សាសន្តិសុខជាតិនៅសេតវិមានលោក John Boltonប្រកាសពីការដាក់ពង្រាយទាំងពីរនៅចុងសប្តាហ៍ដោយអះអាងថា ការពង្រាយន្តចម្បាំងជាការឆ្លើយតបទៅនឹងសញ្ញាការព្រមាន និងការរំខានមួយចំនួនដែលពាក់ព័ន្ធទៅនឹងការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់។ លោក Boltonមានប្រសាសន៍ថា ក្រុងវ៉ាស៊ីនតោនចង់ឱ្យបញ្ជូនសារច្បាស់លាស់ និងពេញលេញមួយទៅកាន់របបអ៊ីរ៉ង់ដែលវាយប្រហារណាមួយលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឬទៅលើសម្ព័ន្ធមិត្តរបស់របស់អាមេរិកនោះអាមេរិក នឹងឆ្លើយតបជាមួយកម្លាំងដែលប្រយុទ្ធជាប់ជានិច្ច។
ទោះបីជាលោក Boltonមិនផ្តល់ព័ត៌មានលម្អិតអំពីការគំរាមកំហែងនោះក៏ដោយក៏មានរបាយការណ៍បង្ហាញថា ព័ត៌មានសម្ងាត់នេះ មកពី Mossadអ៊ីស្រាអែល។ មន្រ្តីមន្ទីរប៉ង់តាហ្គោនម្នាក់ប្រាប់កាសែត New York Times នៅថ្ងៃអាទិត្យថា គាត់មិនដឹងអំពីផែនការវាយប្រហារណាមួយនោះទេ និងបន្ថែមថា ការគំរាមកំហែងនេះប្រហែលជាកើតឡើងក្នុងរយៈពេល ២៤ម៉ោងទៅ ៤៨ម៉ោងមុន ប៉ុន្តែព័ត៌មានស៊ើបការណ៍របស់អ៊ីស្រាអែលត្រូវគេបញ្ជូនទៅក្រុងវ៉ាស៊ីនតោននៅសប្តាហ៍មុន។
ខណៈពេលដែលមានការសម្រេចចិត្តពង្រាយយន្តចម្បាំងបែបនេះ ជាញឹកញាប់វាជាគម្រោងរៀបចំឡើងយ៉ាងល្អមុនពេលមានការវាយប្រហារ។ ផ្នែករដ្ឋបាលរបស់លោក Donald Trumpកំពុងតែយកចិត្តទុកដាក់លើផែនការវាយប្រហារដោយចាត់ទុកថា ការដាក់ពង្រាយយន្តចម្បាំងនេះជាការឆ្លើយតបភ្លាមៗទៅនឹងការគំរាមកំហែងពីបរទេស។