ការបាញ់ប្រហារនៅពន្ធនាគារសម្លាប់អ្នកទោស៧នាក់នៅប្រទេសហ្គាតេម៉ាឡា

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩

យ៉ាងហោចណាស់មនុស្ស៧នាក់ត្រូវសម្លាប់នៅក្នុងការបាញ់ប្រហារមួយនៅឯពន្ធនាគារមួយនៅជិតរដ្ឋធានីហ្គាតេម៉ាឡាន ប្រទេសហ្គាតេម៉ាឡា។ តាមរបាយការណ៍មានទាហាន និងប៉ូលិសប្រហែល ១.៥០០នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារដើម្បីព្យាយាមបញ្ឈប់អំពើហិង្សានេះ។

មនុស្ស២០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលផងដែរ។ ក្រុមមន្ត្រីនិយាយថា ឧបទ្ទវហេតុនេះបានផ្ទុះឡើងដោយការប្រយុទ្ធគ្នារវាងអ្នកទោស២នាក់ដែលម្នាក់ក្នុងចំនោមនោះរងការចោទប្រកាន់ថាស្ថិតនៅស្ថានភាពស្រវឹង។

នៅក្នុងពន្ធនាគារ Pavón មានផ្ទះ យ៉ាងហោចណាស់មានអ្នកទោស ៤.០០០នាក់កាលពីដំបូងឡើយសាងសង់សម្រាប់មនុស្សត្រឹមតែ ១.០០០នាក់តែប៉ុណ្ណោះ នៅក្នុងទសវត្សឆ្នាំ១៩៧០។ ក្រុមមន្រ្តីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថាអ្នកទោសគ្រប់គ្រងពន្ធនាគាររយៈពេលប្រហែល៨ម៉ោងកាលពីថ្ងៃអង្គារ។

កងកម្លាំងសន្តិសុខចូលទៅគ្រប់គ្រងឡើងវិញនូវមជ្ឈមណ្ឌលនេះបើតាមសម្តីរបស់លោក Carlos Morales អ្នកនាំពាក្យរបស់ពន្ធនាគារហ្គាតេម៉ាឡាបន្ទាប់ពីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោកក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកផងដែរថា ការបាញ់ប្រហារនេះចាប់ផ្តើមដោយ “ការប្រឈមមុខគ្នារវាងអ្នកទោសម្នាក់នៅក្នុងស្ថានភាពស្រវឹងនិងការបាញ់សម្លាប់អ្នកទោសម្នាក់ទៀត” ។ នៅឆ្នាំ២០១៦ មានមនុស្ស ១៤នាក់ត្រូវសម្លាប់នៅក្នុងកុបកម្ម ដែលផ្ទុះឡើងនៅក្នុងគុកដូចគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here