ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩
ក្រុមឧទ្ទាមតាលីបង់ប៉ាគីស្ថានប្រកាសទទួលខុសត្រូវចំពោះការំផ្ទុះគ្រាប់បែកនៃទីសក្ការបូជាម៉ូស្លីម Sufi នៅទីក្រុង Lahoreប្រទេសប៉ាគីស្ថានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់ និងរងរបួស២៤នាក់បន្ថែមទៀត។
លោក Abdul Aziz Yousafzai អ្នកនាំពាក្យឱ្យក្រុមសកម្មប្រយុទ្ធ Hizbul Ahrar អះអាងថាការវាយប្រហារនេះកំណត់ពេលដើម្បីកាត់បន្ថយការស្លាប់និងរបួសដល់ជនស៊ីវិល ហើយមានតែអាជ្ញាធរប៉ាគីស្ថានគោលដៅប៉ុណ្ណោះ។
រូបភាពពីកន្លែងកើតហេតុបង្ហាញថាការផ្ទុះបំផ្លាញឡានប៉ូលិសមួយនៅជិតច្រកចូលទីសក្ការបូជាមួយ។ អ្នកថ្វាយបង្គំរាប់រយនាក់នៅខាងក្នុងនិងខាងក្រៅទីសក្ការបូជានៅពេលនៃការវាយប្រហារនេះ។
យោងតាមអគ្គអធិការរងលោក Ashfaq Ahmed Khan និយាយថាអ្នកស្លាប់រួមមានប៉ូលិសយ៉ាងតិច៣នាក់ សន្តិសុខនិងពលរដ្ឋម្នាក់។
លោក Khanបញ្ជាក់ថាពួកកងកម្លាំងពិសេសវរជនដែលមានភារកិច្ចថែរក្សាទីសក្ការបូជាគឺជាគោលដៅរងការបំផ្ទុះគ្រាប់បែកប៉ុន្តែទោះជាយ៉ាងណាមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
