សិស្សសាលាបាញ់កាំភ្លើងនៅក្នុងសាលារដ្ឋColoradoសហរដ្ឋអាមេរិកបណ្តាលឲ្យសិស្សម្នាក់ស្លាប់

0

ប្រភពព័ត៌មានពី  Asahi ចេញផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩

នៅរសៀលថ្ងៃទី៧ នៅសាលាបឋមសិក្សានិងជាវិទ្យាល័យនៅជាយក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិកមានការបាញ់កាំភ្លើងបណ្តាលឲ្យសិស្សម្នាក់ស្លាប់ និងសិស្ស៧នាក់ទៀតរងរបួស។ នេះជាហេតុការណ៍មួយដ៏ធ្ងន់ធ្ងរ។ ប៉ូលិសក្នុងតំបន់ចាប់ខ្លួននិស្សិត២នាក់នៅក្នុងសាលារៀនជាជនសង្ស័យ និងកំពុងស៊ើបអង្កេតស្ថានការណ៍នេះ។

នេះបើយោងតាមប៉ូលិសក្នុងតំបន់ហេតុការណ៍នេះកើតឡើងនៅវិទ្យាល័យមួយនៅក្នុងបរិវេណ សាលារៀន។ នៅពេលនោះមានសិស្សជាច្រើននៅក្នុងបរិវេណសាលា។ ជនរងគ្រោះមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។

ជនសង្ស័យទាំង២នាក់ចុះឈ្មោះចូលរៀននៅសាលានេះ ម្នាក់ជាមនុស្សពេញវ័យ និងម្នាក់ទៀត ជាក្មេងប្រុស។ គេជឿថាជនសង្ស័យទាំង ២នាក់នេះបានប្រើកាំភ្លើងក្នុងឧក្រិដ្ឋកម្មនេះ។

សាលារៀននេះគឺជាសាលារៀនចម្រុះមួយមានពីថា្នក់បឋមសិក្សាទៅដល់វិទ្យាល័យ “STEM school · Highlands lunch” ដែលមានចំនួនសិស្សសរុប ១.៨០០ជាកុមារតូច និងជាសិស្សានុសិស្សវ័យជំទង់។ មានចម្ងាយត្រឹមតែ ៨,៥គីឡូម៉ែត្រពីវិទ្យាល័យ Columbine ដែលមានសិស្ស១៣នាក់ត្រូវបានសម្លាប់ កាលពី ២០ឆ្នាំមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here