ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov មានប្រសាសន៍នៅថ្ងៃពុធថា សហរដ្ឋអាមេរិកព្យាយាមជួយបង្កើតលំនៅឱ្យជនជាតិឃឺដក្នុងតំបន់កុលសម្ព័ន្ធអារ៉ាប់ដែលបង្កឱ្យមានការបែកបាក់គ្នាក្នុងប្រទេសស៊ីរី។
លោក Lavrov មានប្រសាសន៍ថា ជនជាតិឃឺដស៊ីរីគួរតែរីករាយនឹងសិទ្ធិរបស់ពួកគេព្រោះពួកគេជាប្រជាជាតិដែលមានប្រវត្តិយូរអង្វែងហើយ រស់នៅក្នុងប្រទេសស៊ីរីអស់ជាច្រើនសតវត្ស។
វាជាការចាំបាច់ណាស់ដែលជនជាតិឃឺដរស់នៅគួរតែរក្សាទុកជាបេតិកភ័ណ្ឌជាតិរបស់ពួកគេ។ ភ្នាក់ងារ TASS ដកស្រង់សម្តីរដ្ឋមន្រ្តីថា ការប៉ុនប៉ងរបស់អាមេរិកក្នុងការដោះស្រាយបញ្ហាតាំងទីលំនៅរបស់ពួកឃឺដនៅក្នុងតំបន់កុលសម្ព័ន្ធអារ៉ាប់រស់នៅជាវិធីដោយផ្ទាល់បង្កឱ្យមានការបែងចែក និងបង្កឱ្យមានការបែកបាក់គ្នាក្នុងប្រទេសស៊ីរី។ លោក Lavrov មានប្រសាសន៍ថា ស្ថានភាពនៅភាគខាងកើតច្រាំងអឺប្រាតជាមូលហេតុបង្កឱ្យមានការព្រួយបារម្ភព្រោះកងទ័ពបរទេស និងកងកម្លាំងពិសេសឈរជើងនៅទីនោះដោយកាន់កាប់ផ្នែកមួយនៃប្រទេសស៊ីរី។
