ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានកូរ៉េខាងជើងការបាញ់មីស៊ីលប៉ះពាល់ដល់​កិច្ចចរចា

0

ប្រភពព័ត៌មានពី TASS  ចេញផ្សាយថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មានប្រសាសន៍ថា​ ការបាញ់​មីស៊ីល​នៅ​ប្រទេសកូរ៉េ​​ខាងជើងនាពេលថ្មីៗនេះអាចផ្តល់ផលលំបាកដល់កិច្ចសន្ទនាគ្នា។ ទីភ្នាក់​ងារ​​សារ​ព័ត៌​មាន​កូរ៉េខាងត្បូង Yonhap ផ្សាយនៅថ្ងៃព្រហស្បតិ៍។​

ទោះបីជាយ៉ាងណា​ក៏​ដោយ​​​​កត្តានេះនៅ​តែមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីអះអាងថា ដំណោះស្រាយ របស់​ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​រងការបំពានតាមរយៈការបាញ់បង្ហោះ​មីស៊ីលនោះទេ នេះបើយោង​តាមប្រភពព័តមានរបស់លោក Moon Jae-in។

ប្រធានា​ធិបតីកូរ៉េខាងត្បូងបន្ថែមថា ​ទីក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងបង្ហាញភាពមិន​សប្បា​យ​​ចិត្តរបស់ខ្លួនចំពោះការរំលាយកិច្ចប្រជុំកំពូលនៅហាណូយរវាង​មេដឹកនាំកូរ៉េលោក Kim Jong-un  និងប្រធានាធិបតីអាមេរិកលោក Donald Trump  នៅថ្ងៃទី២៧ ដល់២៨ ខែកុម្ភៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here