ប្រទេសរុស្សីប្រារព្ធទិវាជ័យជំនះដោយបង្ហាញពីសមត្ថភាពគ្រឿងសព្វាវុធយោធា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩

ប្រទេសរុស្ស៊ីប្រារព្ធទិវាជ័យជំនះជាមួយក្បួនដង្ហែរយោធាប្រពៃណីនៅលើទីលាន  Red Square។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងដើម្បីបង្ហាញពីវិន័យទ័ព ​និងផ្នែករឹងមាំរបស់​មន្រ្តី​យោ​ធា​កម្រិតខ្ពស់បំផុតផ្នែកអាវុធរបស់ប្រទេស។

នៅថ្ងៃទី៩ ខែឧសភាគឺ​ជាថ្ងៃឈប់​សម្រាក​រដ្ឋដ៏ធំ​បំ​ផុតមួយនៅក្នុងប្រទេសរុស្ស៊ីក្នុងការទទួលជ័យជំនៈលើកម្លាំង Nazi ប្រទេសអាឡឺម៉ង់​ក្នុង​សង្គ្រាមលោកលើកទីII។  វាត្រូវគេប្រារព្ធឡើងដើម្បីរំលឹកដល់ការលះបង់ទទួល​បាន​ជ័យ​​ជំនះ និងបង្ហាញពីកម្លាំងយោធារបស់រុស្ស៊ី។

ជាធម្មតាយោធាបង្ហាញផ្នែករឹងថ្មី​របស់​ខ្លួន​ដល់សាធារណជនក្នុងអំឡុងពេលមានក្បួនដង្ហែរ ប៉ុន្តែជម្រើសនៅក្នុងឆ្នាំនេះ​គឺសម្រាប់ជន​ស៊ី​វិល។  រដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការរបស់កងទ័ពជិះលើរថយន្តម៉ាក Aurus cabriolets ចំនួនពីរគ្រឿង។

រថយន្តប្រណីតយីហោល្បីបង្កើតឡើងជាយានជំនិះក្នុងស្រុកសម្រាប់​មន្ត្រីជា​ន់​ខ្ពស់​រុស្ស៊ី​ដែលមាន​ថានៈបន្ទាប់ពី​ប្រធា​នា​ធិបតី។ ព្រឹត្តការណ៍ថ្មីមួយទៀតគឺការស្វាគមន៍​អាវុធ​ថ្មី AK-១២ កាំភ្លើង Kalashnikov  ជាអាវុធដែលធ្លាប់ឆ្លងកាត់ការធ្វើតេស្ត និងជួសជុល​យ៉ាង​យក​ចិត្តទុកដាក់ក្នុងឆ្នាំ២០១៦ ហើយវាត្រូវគេចុះហត្ថលេខាសម្រាប់ការ​ផលិតយ៉ាង​ច្រើន​នៅ​ឆ្នាំមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here