មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការព្យុងយ៉ាងកូរ៉េខាងជើងបានឱ្យដឹងថា បន្ទាប់ពីការបាញ់មីស៊ីលរយៈខ្លីចំនួនពីរលើក កូរ៉េខាងជើងកំពុងរៀបចំសមយុទ្ធបាញ់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ។

ភាពតានតឹងលើឧបទ្វីបកូរ៉េកើតឡើងជាថ្មីម្តងទៀតនៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីអាមេរិករឹបអូសនាវាដឹកទំនិញកូរ៉េខាងជើងមួយ ហើយកូរ៉េខាងជើងក៏បាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរលើកនៅតាមព្រំដែនភាគខាងលិចរបស់ខ្លួនដោយមានការត្រួតពិនិត្យពីមេដឹកនាំគីមជុងអ៊ុនផ្ទាល់។

យោងតាមទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានឱ្យដឹងថាបន្ទាប់ពីការបាញ់កាំជ្រួចរយៈពេលខ្លីលោកគីមបានធ្វើការហ្វឹកហាត់ធ្វើសមយុទ្ធរយៈពេលវែងផងដែរ។

លោកគីមនិយាយថា “សន្តិភាពនិងសន្តិសុខពិតប្រាកដរបស់ប្រទេសមួយត្រូវមានធានាដោយកម្លាំងយោធាដ៏រឹងមាំដែលមានសមត្ថភាពការពារអធិបតេយ្យភាពរបស់ខ្លួនពេញលេញ” ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here