កងទ័ពអ៊ីរ៉ាក់ចាប់ខ្លួនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់ក្នុងខេត្តDiyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩

កងទ័ពអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃពុធនេះចាប់ខ្លួនភេរវកររដ្ឋអ៊ីស្លាមម្នាក់ស្ថិតនៅភាគខាងកើតខេត្តDiyala។ យោងតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានស៊ើបការណ៍យោធាបានឱ្យដឹងថាក្រុមភេរវករប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ីរ៉ាក់ក្នុងអំឡុងពេលប្រតិបត្តិការយោធាដើម្បីរំដោះទឹកដីរបស់ប្រទេសនេះចេញពីក្រុមរដ្ឋអ៊ីស្លាម។

ការចាប់ខ្លួននេះធ្វើឡើងស្ថិតនៅក្នុងស្រុកal-Khalis ខេត្តDiyala ដោយចោទពីបទភេរវកម្មផ្នែកលើមាត្រា៤ នៃច្បាប់ប្រឆាំងភេរវកម្ម។ ច្បាប់ប្រឆាំងភេរវកម្មរបស់ប្រទេសអ៊ីរ៉ាក់ផ្តល់អំណាចដល់តុលាការធ្វើការផ្តន្ទាទោសអ្នកដែលជួយដល់ពួកជីហាដនិយម បើសូម្បីតែពួកគេមិនត្រូវបានចោទប្រកាន់ថាបានធ្វើការវាយប្រហារក៏ដោយ។

គួររំលឹកថាកាលពីខែមករាឆ្នាំ២០១៥កន្លងមក កងកម្លាំងអ៊ីរ៉ាក់ប្រកាសពីការរំដោះខេត្តDiyala ពីពួកសកម្មប្រយុទ្ធពួកជ្រុលនិយមរដ្ឋអ៊ីស្លាមដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ខេត្តនេះមើលឃើញថាមានការប្រយុទ្ធគ្នាជាច្រើនខែរវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជាពិសេសស្ថិតនៅក្នុងតំបន់Jalawla និងSaadiyah ដែលស្ថិតនៅភាគខាងជើងនៃខេត្តនេះ និងតំបន់ដែលស្ថិតនៅជិតទីក្រុងMuqdadiyah។

LEAVE A REPLY

Please enter your comment!
Please enter your name here