ប្រទេសអ៊ីតាលីស្វែងរកបទឈប់បាញ់គ្នាជាមួយប្រទេសលីប៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte ធ្វើកិច្ចចរចាជាមួយនាយទាហានលីប៊ីលោក Khalifa Haftar ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងរ៉ូម​នៅ​ថ្ងៃ​ព្រហស្បតិ៍ដោយប្រកាសបញ្ចប់ការវាយប្រហាររយៈពេលមួយខែរបស់គាត់លើក្រុង​ទ្រី​ប៉ូ​លី។

លោក Conte ប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងចង់ឱ្យមានបទឈប់បាញ់ហើយ​យើង​មាន​អារម្មណ៍ថាផ្លូវនយោបាយគឺជាដំណោះស្រាយតែមួយគត់។ ការចរចាររបស់​លោកហា​ហ្វារ៉ា​ដើម្បីដកតំណែងនាយករដ្ឋមន្ត្រីដែលគាំទ្រដោយអង្គការសហប្រជាជាតិលោក Fayez al-Serraj និងការគ្រប់គ្រងរដ្ឋធានីលីប៊ីឈានដល់ភាពជាប់គាំង​ផ្នែកយោធា​ និងនយោបាយ​ក្រោយ​ពីមាន​ការប្រយុទ្ធគ្នារយៈពេលមួយខែ។

ភ្នាក់ងារសារព័ត៌មាន Reuters ​ស្រង់ព័ត៌មានពី ប្រភព​ប្រធានាធិបតីបារាំងមួយរូបដែលលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នឹងជួបប្រជុំគ្នានៅពាក់កណ្តាលសប្តាហ៍ក្រោយ​ដើម្បីពិភាក្សាពី​បៀបនៃការចរចាសន្តិភាពឡើងវិញនៅក្នុងប្រទេស។ នៅសប្ដាហ៍មុនលោក Macron អំពាវ​នាវឱ្យមានបទឈប់បាញ់គ្នាមួយនៅពេលមានការប្រយុទ្ធគ្នារយៈពេលមួយខែនៅរដ្ឋធានីទ្រី​ប៉ូលី​របស់លីប៊ីក្រោយពេលជួបប្រជុំជាមួយលោក Serraj ។

LEAVE A REPLY

Please enter your comment!
Please enter your name here