ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
សហរដ្ឋអាមេរិកចុះឈ្មោះអង្គភាពប៉ូលិសរុស្សីក្នុងបញ្ជីខ្មៅនៅភាគខាងត្បូងសាធារណរដ្ឋ Chechnya ដែលស្ថិតនៅក្រោមច្បាប់ Global Magnitsky ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើអ្នកបំពានសិទ្ធិមនុស្សគ្រប់ទីកន្លែង។
សេចក្តីប្រកាសនៅថ្ងៃព្រហស្បតិ៍ដោយនាយកដ្ឋានរតនាគារប៉ះពាល់ដល់ក្រុមឆ្លើយតបរហ័ស Terek (SOBR) ដែលមានសមត្ថកិច្ចស្មើរនឹងក្រុម SWAT របស់ប្រទេសរុស្ស៊ី។ គេក៏អនុវត្តទណ្ឌកម្មចំពោះមេបញ្ជាការក្រុមដោយចុះក្នុងបញ្ជីថា Abuzayed Vismuradov ។ មនុស្សចំនួនបួននាក់ផ្សេងទៀតត្រូវគេបញ្ចូលទៅក្នុងបញ្ជីខ្មៅរួមទាំងអ្នកយាម IK-7 ដោយមានឈ្មោះថា Sergey Leonidovich Kossiev។
ការដាក់ទណ្ឌកម្មជាផ្លូវការលើប្រជាពលរដ្ឋរុស្ស៊ីចំនួនបីនាក់ផ្សេងទៀតមិនទាន់ បានអនុវត្ត។ ភ្លាមៗនោះ មេដឹកនាំរដ្ឋ Chechen លោក Ramzan Kadyrov បញ្ជាក់ថា អ្នកនិពន្ធអំពីការទណ្ឌកម្មស្ថិតនៅក្នុងបញ្ជីខ្មៅរបស់លោក។ លោក Kadyrov ថ្លែងនៅលើ Telegram របស់លោកថា: «ខ្ញុំបញ្ជាក់ឱ្យច្បាស់ជាផ្លូវការដល់អ្នកសរសេរអត្ថបទនេះហើយអ្នកទាំងអស់គ្នាសុទ្ធសឹងស្ថិតនៅក្នុងបញ្ជីរបស់យើង»។
លោកបន្ថែមថា ការផ្លាស់ប្តូរនេះធ្វើឱ្យលោកជឿថា សាធារណរដ្ឋគឺស្ថិតនៅលើផ្លូវត្រូវ ហើយកត្តានេះបង្ហាញថា សហរដ្ឋអាមេរិកខ្លាចរដ្ឋដ៏តូចមួយ (Chechnya) ដែលស្ថិតនៅឆ្ងាយពីទឹកដីដ៏ធំរបស់អាមេរិក”។ លិខិតអនុម័តក្នុងខែធ្នូ ឆ្នាំ២០១៦ ច្បាប់ Globដែលអ្នកទាំងនោះមាននៅសហរដ្ឋអាមេរិក និងរារាំងពួកគេមិនឱ្យចូលទឹកដី។
វាជាការពង្រីកច្បាប់ឆ្នាំ២០១២ ដែលផ្តោតសំខាន់លើពលរដ្ឋរុស្ស៊ី។ កត្តាទាំងនេះគឺជាការដាក់ទណ្ឌកម្មលើកដំបូង ដែលមានទំនាក់ទំនងជាមួយច្បាប់ Magnitsky នៅក្នុងឆ្នាំ២០១៩ និងជាការ បន្ថែមឈ្មោះលើកដំបូងបង្អស់ក្នុងបញ្ជីខ្មៅចាប់តាំងពីមានការដាក់ទណ្ឌកម្មខែវិច្ឆិកា ឆ្នាំ២០១៨ មកលើជនជាតិអារ៉ាប៊ីសោឌីចំនួន១៧ នាក់ដែលគេសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកសារព័ត៌មានលោក Jamal Khashoggi ។