ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
លោក Viktor Kupchishin ប្រមុខមជ្ឈមណ្ឌលរុស្ស៊ីដើម្បីផ្សះផ្សាភាគីប៉ះទង្គិចគ្នានៅប្រទេសស៊ីរីប្រាប់ភ្នាក់ងារយកព័ត៌មាននៅថ្ងៃពុធថាជនជាតិស៊ីរីចំនួន៨នាក់ស្លាប់ក្នុងការបាញ់ផ្លោង ដែលធ្វើឡើងដោយពួកសកម្មប្រយុទ្ធនៅទីក្រុងអាឡេប៉ូ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចបំពេញបេសកកម្មមនុស្សធម៌ចំនួនពីរនៅខេត្តZama ខេត្តLatakia និង Ard al-Djabourin ក្នុងខេត្ត Homs។
មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីការបញ្ចប់យុទ្ធនាការយោធានៅប្រទេសស៊ីរី។ មន្ត្រីកណ្តាលធ្វើដំណើរជាប្រចាំជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងចម្បងរបស់យោធារុស្ស៊ីពេលនេះផ្តោតលើការជួយជនភៀសខ្លួនវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេ និងជម្លៀសប្រជាជនស៊ីវិលឱ្យចេញពីតំបន់គ្មានជម្លោះ៕