នាវាពិឃាដអាមេរិក២គ្រឿងចូលក្នុងឈូងសមុទ្រពែក្សក្នុងភាពតានតឹងជាមួយអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩

នាវាចម្បាំងអាមេរិក២គ្រឿងដែលបំពាក់ដោយកាំជ្រួចមីស៊ីល Tomahawk ចូលដល់ឈូងសមុទ្រពែក្សជាមួយក្រុមវាយប្រហារនាវាដឹកយន្តហោះមួយប្រចាំការនៅក្បែរឆ្នេរសមុទ្រអូម៉ង់ ខណៈដែលក្រុងវ៉ាស៊ីនតោនចោទប្រកាន់ទីក្រុងតេអេរ៉ង់មានផែនការវាយប្រហារ “ផលប្រយោជន៍អាមេរិក” ។

នាវាUSS Gonzalez (DDG-66) និងនាវាUSS McFaul (DDG-74) បានបញ្ជូនចូលក្នុងតំបន់ Hormuz នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ ការធ្វើនាវាចរណ៍របស់ពួកគេបានដំណើរការដោយគ្មានការប្រឈម ឬការរំខានពីក្រុមកម្លាំងបដិវត្តន៍ឥស្លាម ថ្វីបើមានភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់និងទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

ឥឡូវនេះនាវាពិឃាដ២គ្រឿងស្ថិតនៅជិតនាវាចម្បាំងអាម៉េរិកផ្សេងទៀតនៅក្នុងតំបន់ដែលត្រូវបានបញ្ជូនដោយទីក្រុងវ៉ាស៊ីនតោនកាលពីដើមខែនេះដើម្បីដោះស្រាយនូវអ្វីដែលអាមេរិកហៅថា “ការត្រៀមខ្លួនជាស្រេចរបស់អ៊ីរ៉ង់ដើម្បីធ្វើប្រតិបត្តិការវាយលុកប្រឆាំងនឹងកងកម្លាំងអាមេរិកនិងផលប្រយោជន៍របស់យើង” ។

LEAVE A REPLY

Please enter your comment!
Please enter your name here