ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី១៧ ខែឧសភា ខណៈពេលដែលស្ថានការណ៍កាន់តែអាក្រក់ទៅៗក្នុងខេត្ត Idlib នៅប្រទេសស៊ីរី។ យោងតាមប្រភពព័ត៌មានមួយក្នុងអង្គការនេះប្រាប់ភ្នាក់ងារ TASS ថា “ប្រទេសបែលហ្ស៊ិក គុយវ៉ែត និងអាឡឺម៉ង់ស្នើសុំឱ្យមានកិច្ចប្រជុំស្តីពីស្ថានភាពមនុស្សធម៌នៅខេត្ត Idlib ហើយអាចនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ”។
យោងតាមនីតិវិធីលើការសម្រេចចិត្តស្តីពីការរៀបចំកិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ីដោយប្រទេសនោះកាន់តំណែងជាប្រធានក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែឧសភា។ អង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពីបញ្ហាកើនឡើងនៅខេត្ត Idlib និងការវាយប្រហារតាមអាកាសប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល។
នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៨ ក្នុងទីក្រុង Sochi ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំទួរគី Recep Tayyip Erdogan សម្រេចបង្កើតតំបន់គ្មានយោធាចម្ងាយ ១៥-២០ គីឡូម៉ែត្រនៅខេត្តអ៊ីដលីបតាមបណ្ដោយទំនាក់ទំនងរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង។ ទីភ្នាក់ងារព័ត៌មាន Anadolu រាយការណ៍ថានៅថ្ងៃទី៨ ខែមីនាឆ្នាំ២០១៩ កងកម្លាំងទួរគីចាប់ផ្តើមល្បាតនៅខេត្តអ៊ីដលីបក្នុងក្រប ខ័ណ្ឌកិច្ចព្រមព្រៀងដែលសម្រេចរួមគ្នាជាមួយរុស្ស៊ី។