ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif និយាយនៅថ្ងៃព្រហស្បតិ៍ថា វាពុំមានលទ្ធភាពនៃការចរចារជាមួយសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើងនោះទេ។
ទីភ្នាក់ងារព័ត៌មានលើកឡើងថា លោក Mohammad Javad Zarif ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូជាទីកន្លែងដែលលោកកំពុងជួបជាមួយមន្រ្តីជាច្រើនរបស់ប្រទេសនេះ។
ការអត្ថាធិប្បាយនេះគឺឆ្លើយតបនឹងសំណួរថាតើលោកនឹងបើកចំហកិច្ចចរចាទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងបំណងបន្ធូរបន្ថយភាពតានតឹងនោះទេ។ ទូរទស្សន៍ NHK ដកស្រង់សម្តីលោក Zarif ថា “ខ្ញុំមិនដឹងថាហេតុអ្វីលោកប្រធាន Trump មានទំនុកចិត្តនោះទេ ប៉ុន្តែវាខុសទាំងស្រុង”។ លោក Zarif ក៏ច្រានចោលការអះអាងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ផងដែរនៅក្នុងការបង្ហោះនេះដែលថា ប្រទេសអ៊ីរ៉ង់នឹងស្វែងរកការចរចាឱ្យឆាប់នោះ។
លោក Zarif ចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការកើនឡើងនូវ “ភាពមិនអាចទទួលយកបាន” នៅក្នុងភាពតានតឹង ហើយនិយាយថាក្រុង Tehran កំពុងបង្ហាញនូវការអត់ធ្មត់អោយខ្ពស់បំផុត៕