លោកនាយករដ្ឋមន្ត្រីហុងគ្រី Orban អះអាងថាខ្លួននឹងទិញមីស៊ីលការពារដែនអាកាសពីអាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រីលោក Viktor Orban នៅថ្ងៃសុក្រនេះបញ្ជាក់ពីផែនការរបស់ប្រទេសហុងគ្រីក្នុងការទិញមីស៊ីលការពារអាកាសកម្រិតចម្ងាយមធ្យមពីសហរដ្ឋអាមេរិក។ លោក Orban និយាយនៅក្នុងវិទ្យុរដ្ឋថា វាឆាប់ពេកក្នុងការផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះហើយលោកបន្ថែមថា “ការស្ថាបនាកងទ័ពរបស់ប្រទេសហុងគ្រីសម័យទំនើបកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ” ។

លោកនាយករដ្ឋមន្ត្រីក៏និយាយផងដែរថា លោកស្នើសុំលោកប្រធានាធិបតី Donald Trump ក្នុងដំណើរទស្សនកិច្ចនៅសេតវិមានរបស់លោកកាលពីថ្ងៃចន្ទដើម្បីជួយពន្លឿនកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងរ៉ូម៉ានីទាក់ទងនឹងការទាញយកឧស្ម័នធម្មជាតិនៅក្នុងសមុទ្រខ្មៅដើម្បីចូលរួមជាមួយក្រុមហ៊ុន Exxon ដែលអាចជួយឱ្យហុងគ្រីក្នុងការធ្វើចម្រុះទៅលើប្រភពឧស្ម័នរបស់ខ្លួន។

AP និយាយថា យោងតាមលោក Orban គាត់ជាសមាជិកនៃក្រុមមេដឹកនាំជាប់ឆ្នោតរួមទាំងលោក Trump និងមេដឹកនាំនៃប្រទេសអ៊ីស្រាអែល ឥណ្ឌា ប៉ូឡូញ និងអ៊ីតាលីដែលដាក់ផលប្រយោជន៍របស់ប្រទេសខ្លួនជាមុន ហើយបង្កើតជារដ្ឋាភិបាលប្រឆាំងជំទាស់ពិភពលោកមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here