ក្រុមបាតុករបិទផ្លូវជាច្រើននៅរដ្ឋធានីប្រទេសស៊ូដង់ដើម្បីឱ្យយោធាបន្តការចរចា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩

បាតុកររាប់រយនាក់ធ្វើការនៅយប់ថ្ងៃសុក្រនេះដើម្បីដកចេញនូវដុំឥដ្ឋ និងកំទេចកម្ទីបន្ទាប់ពីមេដឹកនាំយោធាទាមទារឱ្យផ្លូវបិទនៅក្រុង Khartoum ត្រូវរុះរើចេញសិនមុនពេលការចរចាស្តីពីអន្តរកាលថ្មីអាចបន្ត។

ក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាចផ្អាកការចរចាដ៏សំខាន់នៅថ្ងៃពុធនេះជាមួយមេដឹកនាំបាតុកម្មអស់រយៈពេល ៧២ ម៉ោងដោយទទូចថា សន្តិសុខនៅក្នុងរដ្ឋធានីមានការធ្លាក់ចុះនៅពេលដែលក្រុមបាតុករបង្កើតផ្លូវបិទផ្លូវនៅតាមដងផ្លូវទន្លេនីល និងផ្លូវជាច្រើនទៀត។

AFP រាយការណ៍ថា ឧត្ដមសេនីយ៍ឯក និងមេដឹកនាំបាតុករនឹងជួបជុំគ្នាដើម្បីបញ្ចប់ការបង្កើតស្ថាប័នថ្មីមួយដើម្បីគ្រប់គ្រងប្រទេសស៊ូដង់សម្រាប់រយៈពេលអន្តរកាល ៣ ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here