ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីរបស់ប្រធានាធិបតីលោក Bashar Assadសម្រាប់រយៈពេលមួយឆ្នាំ។
ការិយាល័យសហភាពអឺរ៉ុបនិយាយនៅថ្ងៃសុក្រថា ប្លុកនៃប្រទេស ២៨ សម្រេចចិត្តរក្សាវិធានការរឹតត្បិតរបស់ខ្លួនប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី និងក្រុមអ្នកគាំទ្ររបស់ខ្លួន«ខណៈការបង្ក្រាបប្រជាពលរដ្ឋស៊ីវិលនៅតែបន្ត»។
វាមានន័យថាមនុស្ស ២៧០នាក់និងអង្គភាព៧០ (ក្រុមហ៊ុនឬអង្គការ) នឹងត្រូវហាមឃាត់ការធ្វើដំណើរនិងការបង្កកទ្រព្យសម្បត្តិប្រឆាំងនឹងពួកគេរហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នេះបើតាមការរាយការណ៍របស់ AP ។
សហភាពអឺរ៉ុបក៏ហាមឃាត់ប្រេងនៅ Damascus និងហាមឃាត់ឧបករណ៍ដែលអាចត្រូវប្រើប្រាស់នៅក្នុងការបង្ក្រាបលើជនស៊ីវិលក្នុងប្រទេសស៊ីរីផងដែរ៕
![](https://i0.wp.com/cdn.nctc.gov.kh/2019/05/%E1%9E%B6-49.jpg?resize=280%2C157&ssl=1)