ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩
ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃចន្ទថា កងកម្លាំងការពារដែនអាកាសរុស្ស៊ីបាញ់សម្លាប់យានអវកាសគ្មានមនុស្សបើកចំនួនពីរគ្រឿងអំឡុងពេលមានការវាយប្រហាររបស់ ភេវរកម្មលើមូលដ្ឋានទ័ព Hmeymim ក្នុងប្រទេសស៊ីរី។
យោងតាមប្រភពព័ត៌មានពីយោធាបង្ហាញឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកទៅដល់ជិតមូលដ្ឋានទ័នៅទិសខាងជើង និងទិសខាងកើត។ ក្រោយមក សេចក្តីថ្លែងការណ៍និយាយថា កងកម្លាំងការពារដែនអាកាសរបស់មូលដ្ឋានអាកាសរបស់ប្រទេសរុស្ស៊ីបំផ្លាញយន្តហោះគ្មានមនុស្សបើកទាំងអស់ដែលស្ថិយនៅចំងាយឆ្ងាយពីមូលដ្ឋានអាកាស។
ក្រុមយោធានិយាយថា មីស៊ីលចំនួន ៦គ្រាប់ត្រូវគេបាញ់នៅឯមូលដ្ឋានអាកាស Hmeymim ក្នុងខេត្ត Latakia ហើយចោទប្រកាន់ពួកសកម្មប្រយុទ្ធ Nusra Front ពីបទធ្វើការវាយប្រហារ។