ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩
សារព័ត៌មាន Al Arabiya រាយការណ៍នៅថ្ងៃច័ន្ទថា កងកម្លាំងអាកាសអារ៉ាប៊ីសោអូឌីស្ទាក់ចាប់មីស៊ីលផ្លោងចំនូយពីរនៅលើតំបន់ Taif តម្រង់គោលដៅទៅលើតំបន់ Mecca និង Jeddah។ គេរំពឹងថាអាជ្ញាធរអារ៉ាប៊ីសោឌីនឹងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការក្រោយពីបំផ្លាញមីស៊ីល។
រដ្ឋាភិបាលប្រទេសយេម៉ែនមានប្រសាសន៍ថា លោកសូមថ្កោលទោសចំពោះការប៉ុនប៉ងរបស់ក្រុម Houthi ដែលតម្រង់គោលដៅទៅលើតំបន់ Mecca ហើយលោកចាត់ទុកថា ការវាយប្រហារលើតំបន់បណ្តាញដ៏បរិសុទ្ធថាជា “ភេរវករភេរវកម្មពេញទី”។
ក្រុមសកម្មជន Houthi កំណត់គោលដៅនៅទីក្រុងតាមព្រំដែនប្រទេសអារ៉ាប៊ីសោឌី និងទីក្រុង Riyadh ជាមួយមីស៊ីលផ្លោងហើយពួកគេធ្លាប់អះអាងពីការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកលើព្រលានយន្តហោះ Abu Dhabi និង Dubai កន្លងមក។