កសិករអ៊ីរ៉ាក់២នាក់ស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងខេត្តNineveh

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាកសិករអ៊ីរ៉ាក់២នាក់ស្លាប់ និង៣នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកស្ថិតនៅក្នុងខេត្តNineveh ខណៈប្រទេសនេះនៅតែជួបប្រទះការវាយប្រហារគ្រាប់បែកស្ទើរតែរាល់ថ្ងៃបើទោះបីជាក្រុមភេរវជនអ៊ីស្លាមបានទទួលការបរាជ័យក៏ដោយ។

ថ្លែងប្រាប់ទៅកាន់សារព័ត៌មានAl-Ahd ការផ្ទុះមួយបានកើតឡើងនៅរសៀលថ្ងៃនេះនៅលើដីកសិកម្មមួយស្ថិតនៅក្នុងស្រុកTal Afar ភាគខាងលិចទីក្រុងMosul បណ្តាលឱ្យកសិករ២នាក់ស្លាប់និង៣នាក់ទៀតរងរបួស។ គ្រាប់បែកនេះដាក់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងអំឡុងពេលដែលក្រុមនេះធ្វើការកាន់កាប់លើទីក្រុងMosul។

គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។

ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here