ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩
ប្រធានាធិបតីអ៊ុយក្រែនលោកVladimir Zelensky អំពាវនាវឱ្យបញ្ចប់សង្រ្គាមក្នុងតំបន់ Donbass ដែលនេះជាគោលដៅដំបូងរបស់លោកក្នុងការធ្វើជាមេដឹកនាំរបស់ប្រទេសនោះ។ “កិច្ចការដំបូងរបស់យើងគឺដើម្បីបង្កើតបទឈប់បាញ់គ្នាមួយនៅ Donbass” លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ុយក្រែននៅថ្ងៃចន្ទក្នុងសម័យប្រជុំ Verkhovna Rada (សភាអ៊ុយក្រែន) ក្រោយពីពិធីបើកសម្ពោធរបស់លោក។
លោកប្រធានាធិបតីបញ្ជាក់ថា លោកមានឆន្ទៈក្នុងការចាត់វិធានការដើម្បីបញ្ចប់សង្រ្គាម។ លោកចង្អុលបង្ហាញថា “ប្រសិនបើចាំបាច់ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់តំណែងរបស់ខ្ញុំដើម្បីបង្កើតសន្តិភាព”។ នៅពេលជាមួយគ្នា លោក Zelensky បន្ថែមថា វាសំខាន់ណាស់ក្នុងការប្រគល់ត្រឡប់ទៅវិញនូវ “ទឹកដីដែលបាត់បង់” ។
ទាំងនៅ Crimea និង Donbass គឺជាទឹកដីដែលរបស់ប្រទេសអ៊ុយក្រែនបាត់បង់ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺប្រជាជន”។ លោកមានប្រសាសន៍ទៅកាន់ពលរដ្ឋ Donbass និង Crimea ជាភាសារុស្ស៊ីថា ពួកគេមិនមែនជាជនបរទេសសម្រាប់ប្រទេសអ៊ុយក្រែននោះទេ។
លោក Zelensky សង្កត់ធ្ងន់ផងដែរថា លោកត្រៀមខ្លួនរួចរាល់ដើម្បីបើកកិច្ចចរចាដើម្បីឈានដល់បទឈប់បាញ់នៅ Donbass ដោយលោកទទូចថា អ្នកទោសគួរត្រូវបានប្រគល់មកវិញ។ លោកសង្កត់ធ្ងន់ថា “ខ្ញុំមានឆន្ទៈធ្វើកិច្ចចរចា ប៉ុន្តែជំហានដំបូងដើម្បីបើកកិច្ចពិភាក្សាបែបនេះបាន គួរតែមានការប្រគល់អ្នកទោសអ៊ុយក្រែនទាំងអស់ឱ្យត្រលប់មកវិញ ” ។