ប្រភពព័ត៌មានេះពី RT ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩
ប្រទេសអ៊ីស្រាអែលនិយាយនៅថ្ងៃអង្គារថា ពួកគេបន្ធូរបន្ថយការហាមឃាត់ការនេសាទនៅតំបន់ហ្គាហ្សាស្ទ្រីបក្រោយពីមានបទឈប់បាញ់មួយជាមួយក្រុមហាម៉ាស់បញ្ចប់ភាពតានតឹងខ្ពស់នៅដើមខែនេះ។
យោងតាមប្រភព COGAT អង្គភាពកងកម្លាំងប្រដាប់អាវុធដែលត្រួតពិនិត្យបទបញ្ជានេះបង្កើនដែនកំណត់នេសាទរហូតដល់ ១៥ម៉ាយ។ ការផ្លាស់ប្តូរនេះស្ដារឡើងវិញនូវតំបន់នេសាទដែលគេកំណត់ក្នុងខែមេសាមុនការបោះឆ្នោតជាតិអ៊ីស្រាអែល។ មន្ត្រីសហជីពនេសាទនៅតំបន់ហ្គាហ្សាលោក Zakaria Bakr ប្រាប់ភ្នាក់ងារ AFP នៅព្រឹកថ្ងៃអង្គារថា ខ្លួនមិនទាន់ទទួលបានដំណឹងអំពីការផ្លាស់ប្តូរណាមួយនៅឡើយទេ។
ដែនកំណត់ ១៥ ម៉ាយគឺជាការអនុញ្ញាត្តិធំបំផុតនៅរយៈពេលប៉ុន្មានឆ្នាំដែលធ្វើឡើងដោយអ៊ីស្រាអែល ប៉ុន្តែ សកម្មជនសិទ្ធិមនុស្សនិយាយថា វានៅតែមានចម្ងាយ ២០ម៉ាយល៍ដែលស្ថិតក្រោមកិច្ចព្រមព្រៀងក្រុងអូស្លូនៃទសវត្សរ៍ឆ្នាំ១៩៩០ ។