ក្រុមឧទ្ទាម Houthi បញ្ជាយន្តហោះគ្មានមនុស្សបើកវាយប្រហារគោលដៅព្រលានយន្តហោះអារ៉ាប៊ីសោឌី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩

ក្រុមឧទ្ទាម Houthi នៅយេម៉ែននិយាយនៅថ្ងៃអង្គារថា ​ពួកគេបញ្ជាយន្តហោះ​គ្មាន​មនុស្សចូលទៅក្នុងប្រទេសអារ៉ាប់ប៊ីសោឌីដោយសំដៅទៅព្រលានយន្តហោះមួយដែលមានមូលដ្ឋានយោធា។ ក្រុម Houthis និយាយថា​ ពួកគេកំណត់គោលដៅលើឃ្លាំងអាវុធ​នៅ​អា​កាសយានដ្ឋាន Najran ក្នុងប្រទេសអារ៉ាប៊ីសោឌី នេះបើយោងតាមទូរទស្សន៍ Al Masirah។

ក្រុម Houthis ទទួលស្គាលការវាយប្រហារនោះ។ អ្នកនាំពាក្យរបស់ក្រុមចម្រុះដឹក​នាំ​ដោយ​អារ៉ាប៊ីសោឌី​លោក Col. Turki al-Maliki ​មានប្រសាសន៍ថា ក្រុមឧទ្ទាម Houthi ព្យាយាម​កំ​ណត់​គោលដៅលើតំបន់ស៊ីវិលនៅ Najran។ ក្នុងសេចក្តីថ្លែងការណ៍មិន​បាននិយាយ​ពីការ​ស្លាប់ និងរបួសទេ។

នៅថ្ងៃចន្ទ ក្រុម Houthis បដិសេធរបាយការណ៍លើ​ប្រព័ន្ធផ្សព្វ​ផ្សាយ​អារ៉ា​ប៊ីសោឌីថា ពួកមិនបានបាញ់មីស៊ីលឆ្លងទ្វីបឆ្ពោះទៅទីក្រុង​ Mecca ដែលជាទីសក្ការ​បូជា​ធំ​បំ​ផុតរបស់អ៊ីស្លាម។ ហេតុការណ៍នេះកើតមានឡើងនៅពេលមានភាពតានតឹង​រវាង​ប្រ​ទេសអ៊ីរ៉ង់​ និងរដ្ឋអារ៉ាប់ដែលជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here