ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩
មេដឹកនាំបាតុកម្មស៊ូដានអំពាវនាវនៅថ្ងៃអង្គារដល់ពួកអ្នកគាំទ្ររបស់ពួកគេ ដើម្បីត្រៀមរៀបចំបាតុកម្មទូទៅមួយក្រោយពីជួបចរចាជាមួយមេដឹកនាំយោធាដោយលើកឡើងថា តើនរណានឹងដឹកនាំឱ្យមានការផ្លាស់ប្តូរការព្រមព្រៀងគ្នារយៈពេលបីឆ្នាំនេះ។
ក្រុមអ្នកតវ៉ាឈានដល់ជួបព្រមព្រៀងជាមួយក្រុមប្រឹក្សាយោធាដែលកំពុងគ្រប់គ្រងលើទិដ្ឋភាពសំខាន់ៗលើការ ផ្លាស់ប្តូរ។ ទោះបីជាយ៉ាងណាក៏ដោយនៅព្រឹកថ្ងៃអង្គារ ឧត្តមសេនីយ៍ដែលផ្តួលរំលំប្រធានាធិបតីអូម៉ាអាល់បាសៀរនៅខែមុន ធ្វើការបដិសេធលើការទាមទាររបស់ក្រុមបាតុករក្នុងការ បង្កើតមេដឹកនាំជនស៊ីវិល និងក្រុមជនស៊ីវិលសម្រាប់ការបង្កើតក្រុមប្រឹក្សាថ្មីក្នុងដឹកនាំកិច្ច ព្រមព្រៀងនេះ។
សមាគមអ្នកជំនាញស៊ូដានដែលនាំមុខក្នុងការរៀបចំការតវ៉ានៅទូទាំងប្រទេសរយៈពេល ៤ខែនាំឱ្យលោក Bashir លាលែងពីតំណែងនោះនិយាយថា “ដើម្បីទទួលបានជ័យជម្នះពេញលេញយើងកំពុងអំពាវនាវឱ្យមានការចូលរួមយ៉ាងធំធេងនៅក្នុងការធ្វើកូដកម្មលើផ្នែកនយោបាយជាទូទៅ” ។
![](https://i0.wp.com/cdn.nctc.gov.kh/2019/05/ASEAN_Ex_Dev.pptx-24.jpg?resize=382%2C214&ssl=1)