ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩
ក្រោយពីមានការវាយប្រហារភេរវកម្មក្នុងប្រទេសស្រីលង្កាសម្លាប់ពួកគ្រីស្ទានចំនួនច្រើនជាង ២៥០នាក់ក្នុងពិធីបុណ្យអ៊ីស្ទើរអ្នកស៊ើបអង្កេតបង្ហាញថាគ្រាប់បែកដែលគេប្រើក្នុងការវាយប្រហារបង្ហាញថា អ្នកវាយប្រហារទាក់ទងដោយផ្ទាល់ជាមួយក្រុមភេរវករអ៊ីស្លាម។ កញ្ចប់គ្រាប់បែកផ្ទុះនៅក្នុងព្រះវិហារចំនួនបី និងសណ្ឋាគារបីនៅទូទាំងប្រទេសស្រីលង្កានៅថ្ងៃទី ២១ ខែមេសា។
ការបំផ្ទុះនេះធ្វើឡើងដោយក្រុមជីហាដនិយមក្នុងស្រុកមកពីក្រុម Thawheeth Jama’ath (NTJ) ប៉ុន្តែពួកគេប្រើប្រាស់ជំនាញរបស់ក្រុមអ៊ីស្លាម IS (ISIS / ISIL) នេះយោងតាមប្រភពព័ត៌មានពីក្រុមអ្នកស៊ើបអង្កេតប្រាប់ភ្នាក់ងារ AFP។ ទំនាក់ទំនងនេះសន្និដ្ឋានបានក្រោយពីមានការស៊ើបអង្កេតរកឃើញថា triacetone triperoxide ឬ TATP មានវត្តមាននៅកន្លែងវាយប្រហារ។
ដោយសារតែការប្រែប្រួលខ្លាំងរបស់វា ពួកសកម្មប្រយុទ្ធ IS ចាត់ទុក គ្រឿងផ្ទុះនោះជា ““Mother of Satan.”។ សារធាតុនោះត្រូវគេប្រើក្នុងការវាយប្រហារជាច្រើនដែលមានការអះអាងពីពួក IS រួមទាំងការបំផ្ទុះគ្រាប់បែកនៅឆ្នាំ២០១៥ នៅទីក្រុងប៉ារីស និងការវាយប្រហារឆ្នាំ២០១៧ នៅទីក្រុងព្រុសសែល។ ខណៈដែលវាបង្ហាញថា IS ដើរតួនាទីក្នុងការរៀបចំគ្រាប់បែកសម្រាប់ការវាយប្រហារក្នុងប្រទេសស្រីលង្កាក្រុមអ្នកស៊ើបអង្កេតនៅតែចង់ដឹងពីទំនាក់ទំនងស៊ីជម្រៅ។
អ្នកដឹកនាំការវាយប្រហារនៅថ្ងៃបុណ្យ Easter លោក Zahran Hashim នៅប្រទេសស្រីលង្កាធ្វើដំណើរទៅប្រទេសឥណ្ឌាមុនពេលលោកក្លាយជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ គាត់ក៏បង្ហាញខ្លួននៅក្នុងខ្សែវីដេអូ IS ដោយអះអាងពីការទទួលខុសត្រូវចំពោះការបង្ហូរឈាម។ មន្រ្តីស៊ើបអង្កេតក៏បញ្ជាក់ផងដែរថា ២២០ផោននៃ TATP ឆៅត្រូវគេរឹបអូសនៅក្នុងខែមករា ដែលជាសញ្ញាបង្ហាញថា រដ្ឋាភិបាលព្រមានច្រើនជាងមុន។ ភ្នាក់ងារសន្តិសុខស្រីលង្កាត្រូវភ្នាក់ងារស៊ើបការណ៍ឥណ្ឌា និងអាមេរិកព្រមានអំពីសកម្មភាពភេវរកម្មដែលអាចកើតមានប្រឆាំងនឹងក្រុមជំនុំ ប៉ុន្តែហាក់ដូចជាបរាជ័យក្នុងការធ្វើសកម្មភាពលើព័ត៌មាន។