មូលដ្ឋានទ័ពអាកាសរុស្សី Khmeimim ត្រូវវាយប្រហារដោយមីស៊ីលនៅស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩

ក្រុមភេរវករAl-Nusra កាលពីថ្ងៃពុធបាញ់មីស៊ីលចំនួន១៧គ្រាប់ចូលមូលដ្ឋានទ័ពអាកាស រុស្ស៊ី Khmeimim នៅប្រទេសស៊ីរីតែត្រូវប្រព័ន្ធការពារស្ទាក់ចាប់បាន។ ការវាយប្រហារនេះកើតឡើងនៅពេលដែលកងទ័ពស៊ីរីប្រឈមនឹងការវាយលុករបស់ក្រុមសកម្មប្រយុទ្ធដ៏ធំមួយនៅក្នុងខេត្ត Idlib ។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថាមីស៊ីលចំនួន៩គ្រាប់ត្រូវស្ទាក់ចាប់បានដោយប្រព័ន្ធការពារ ខណៈដែល៨គ្រាប់ទៀតធ្លាក់មកដីមុនពេលទៅដល់មូលដ្ឋាន។ ការវាយប្រហារនេះប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុក្កែតច្រើនប្រភពមកពីតំបន់ដែលកាន់កាប់ពួកភេរវករនៅក្នុងខេត្ត Idlib ។

ការវាយប្រហារនេះបានកើតឡើងចំពេលមានការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងកងទ័ពស៊ីរីដែលបានចាប់ផ្តើមដោយក្រុមភេរវករ  Hayat Tahrir ash-Sham ដែលជាអតីតក្រុមភេរវជន (Al-Nusra Front និង សម្ព័ន្ធAl-Qaeda) ។

ក្រុមសកម្មប្រយុទ្ធជាង ៥០០នាក់ រថក្រោះ៧គ្រឿង រថពាសដែក៤គ្រឿង រថយន្តដឹកទំនិញ៣០ គ្រឿងដោយកាំភ្លើងយន្ត និងរថយន្តផ្ទុកគ្រឿងផ្ទុះ២គ្រឿងដែលត្រូវបំផ្ទុះដោយអ្នកអត្តឃាតចូលរួមក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃពុធ។ ពួកគេត្រូវបានគាំទ្រដោយខ្មាន់កាំភ្លើង ២០០នាក់ផ្សេងទៀតដែលប្រហារទៅលើកងកម្លាំងរដ្ឋាភិបាលពីម្ខាងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here