សហរដ្ឋអាមេរិកចូលរួមជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី​សម្រាប់សមយុទ្ធ​លើកដំបូង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩

កងនាវាចរអាមេរិកធ្វើសមយុទ្ធរួមគ្នាជាមួយនាវាចម្បាំងមកពីប្រទេសជប៉ុន អូស្ត្រាលី ​និងកូរ៉េ​ខាងត្បូងក្នុងការធ្វើសមយុទ្ធរួមគ្នាលើកដំបូងនៅប៉ាស៊ីហ្វិកភាគខាងលិច។ លំហាត់​សមយុទ្ធ Pacific Vanguard នៅជិតកោះរបស់សហរដ្ឋអាមេរិក Guam ធ្វើឡើងមុន​ដំណើរ​ទស្សនកិច្ច​របស់លោកប្រធានាធិបតី Donald Trump ទៅកាន់ប្រទេសជប៉ុននៅចុងសប្ដាហ៍នេះ។

ឧត្តម​​នាវីទោលោក Phillip Sawyer មេបញ្ជាការកងនាវាចរទី៧ នៃកងនាវាចរអាមេរិក​មានប្រសា​សន៍នៅថ្ងៃព្រហស្បតិ៍ថា សមយុទ្ធនេះចូលរួមជាមួយកងកម្លាំងនាវាចរចំនួន ៤ប្រទេសដែល​ផ្តល់កិច្ចការពារសន្តិសុខនៅទូទាំងឥណ្ឌូចិន។

ការធ្វើសមយុទ្ធរយៈពេល ៦ថ្ងៃនេះមាន​នាវា​ពិឃាដរបស់ជប៉ុនចំនួនពីរគ្រឿង នាវាចម្បាំងអូស្រ្តាលីចំនួនពីរគ្រឿង​និងនាវាពិឃាត​មួយ​គ្រឿងមកពីប្រទេសកូរ៉េខាងត្បូងដែលមាននាវិកចំនួនបីពាន់នាក់ចូលរួម។

LEAVE A REPLY

Please enter your comment!
Please enter your name here