ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩
យោងតាមប្រភពព័ត៌មានមានពីមន្រ្តីរបស់ប្រធានាធិបតីបារាំងបញ្ជាក់ឱ្យដឹងថា លោក Khalifa Haftar ថ្លែងទៅកាន់ប្រធានាធិបតីបារាំងថា លោកសម្រេចចិត្តដកចេញនូវបទឈប់បាញ់គ្នាមួយដោយលោកមានប្រសាសន៍ថា លោកចង់បំបាត់ក្រុមសកម្មប្រយុទ្ធនៅរដ្ឋទ្រីប៉ូលី ដែលជ្រៀតជ្រែករដ្ឋាភិបាល(រដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិ)។
មន្ត្រីរូបនេះបញ្ជាក់ឱ្យដឹងនៅថ្ងៃពុធក្រោយពីមានកិច្ចប្រជុំរវាងលោក Macron និងលោក Haftar ក្នុងទីក្រុងប៉ារីសថា៖«ការមិនទុកចិត្តដែលយើងឃើញក្នុងប្រទេសលីប៊ីគឺមានកម្រិតខ្លាំងនៅពេលបច្ចុប្បន្ននេះ»។
នៅដើមខែមេសា កងទ័ពជាតិលីប៊ីរបស់លោក Haftar ធ្វើដំណើរចូលទៅរដ្ឋធានីទ្រីប៉ូលី។ ក្រុម LNA ត្រូវយុទ្ធជនស្មោះត្រង់នឹងរដ្ឋាភិបាលជាតិលោក Fayez al-Serraj បិទដំណើរនៅក្នុងតំបន់ភាគខាងត្បូងជាយក្រុង។ មន្ត្រីរូបនោះបន្តថា លោក Macron ស្នើសុំឱ្យលោក Haftar បង្កើតជំហានសាធារណៈមួយឆ្ពោះទៅរកបទឈប់បាញ់គ្នា។
នាយករដ្ឋមន្ត្រីឆ្លើយតបដោយលើកឡើងថា កិច្ចពិភាក្សានយោបាយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយគឺជាកត្តាចាំបាច់ហើយលោកនឹងត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាប្រសិនបើលក្ខណ្ឌនៃបទឈប់បាញ់គ្នាមានគ្រប់គ្រាន់។