ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
លោក John Walker Lindh ជាជនជាតិអាមេរិកត្រូវគេចាប់ខ្លួននៅពេលដែលលោកតស៊ូដើម្បីពួកតាលីបង់នៅឆ្នាំ ២០០១ នឹងត្រូវគេដោះលែងពីពន្ធនាគារសហព័ន្ធមុនពេលកំណត់នៅថ្ងៃព្រហស្បតិ៍។ លោក Lindh ថតរូបពុកមាត់ដែលមានអាយុជិត ២០ឆ្នាំគិតចាប់ពីពេលដែលគេចាប់រូបលោកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោកនឹងចេញពីពន្ធនាគារសហព័ន្ធនៅ Terre Haute ក្រោយពីលោកជាប់ទោសបាន ១៧ ឆ្នាំរួចមកក្នុងការជាប់ទោសសរុបរយៈ ២០ ឆ្នាំ ប្រភពReuters ដកស្រង់ព័ត៌មានពីមន្ត្រីពន្ធនាគារមួយរូប។ លោកមានអាយុ ៣៨ឆ្នាំជាអ្នកទោសស្ថិតក្នុងចំណោមអ្នកទោសរាប់សិបនាក់ដែលនឹងត្រូវដោះលែងក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ។
លោកត្រូវកម្លាំងសហរដ្ឋអាមេរិកស្វែងរកចាប់ខ្លួននៅប្រទេសអ៊ីរ៉ាក់ និងនៅប្រទេសអាហ្វហ្គានីស្ថាន។ លោក Lindh ត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋពាក់ព័ន្ធអំពើភេរវកម្មក្រោយពីមានការវាយប្រហារនៅថ្ងៃទី១១ ខែ កញ្ញាឆ្នាំ២០០១។ អ្នកតាក់តែងច្បាប់អាមេរិកមួយចំនួនភ័យខ្លាចថាលោក Lindh នៅតែជាហានិភ័យសម្រាប់ផ្នែកសន្តិសុខ។
