ប្រព័ន្ធការពារអាកាសរុស្ស៊ីបំផ្លាញគ្រាប់រ៉ុក្កែតចំនួន៤គ្រាប់របស់ក្រុមភេរវករ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩

ក្រសួងការពារជាតិនិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី​បំ​ផ្លាញ​គ្រាប់រ៉ុក្កែតចំនួន៤គ្រាប់ដែលភេរវករបាញ់ចេញពីប្រព័ន្ធបាញ់បង្ហោះជាច្រើននៅ​មូលដ្ឋាន​អាកាស Hmeymim ក្នុង​ប្រ​ទេសស៊ីរី។

យោងតាមប្រភពព័ត៌មានពីយោធាបង្ហាញថា ការ​វាយ​ប្រហារ​ធ្វើឡើងនៅល្ងាចថ្ងៃពុធ។ ក្រសួងនេះបញ្ជាក់ឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា: «គ្រាប់រ៉ុក្កែតទាំងអស់ត្រូវប្រព័ន្ធការពារអាកាសរបស់រុស្ស៊ីចាប់បាន និងបំផ្លាញចោល»។​

ប្រភព​ដដែលបន្ថែមថា ក្នុងការវាយប្រហារយ៉ាងច្បាស់​លាស់ ប្រព័ន្ធការពារអាកាសរបស់​រុស្ស៊ីបំផ្លាញ​ប្រព័ន្ធបាញ់រ៉ុក្កែតនៅក្នុងតំបន់ Idlib។ យន្ត​ហោះគ្មានមនុស្សបើក​ចំនួនពីរគ្រឿង​ដែល​បញ្ជា​ដោយក្រុមភេរវករក៏ធ្លាប់ធ្វើការវាយប្រហារលើរោងចក្រអគ្គិសនី al-Zara ស្ថិតនៅ​ភាគពាយព្យ​នៃទីក្រុង Hama  ប្រភពព័ត៌មានដកស្រង់ពីកម្លាំងយោធា។

LEAVE A REPLY

Please enter your comment!
Please enter your name here