ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩
ក្រុមឧទ្ទាម Houthi ប្រទេសយេម៉ែនចាប់ផ្តើមវាយប្រហារដោយប្រើយន្តបញ្ជាវាយប្រហារលើប្រព័ន្ធការពារមីស៊ីល Patriot នៅព្រលានយន្តហោះនៅទីក្រុង Najran ស្ថិតក្បែរព្រំដែនប្រទេសយេម៉ែន នេះបើយោងតាមប្រភពព័ត៌មានពីទូរទស្សន៍ Al-Masirah។
ប្រព័ន្ធការពារអាកាសរបស់ អារ៉ាប៊ីសោឌីប្រយុទ្ធនឹងក្រុម Houthi ស្ទាក់ចាប់ និងបំផ្លាញយន្តបញ្ជានោះចោល។ ក្រុមឧទ្ទាម Houthi អះអាងថាពួកគេជាអ្នកធ្វើការវាយប្រហារដោយប្រើយន្តបញ្ជាបំពាក់អាវុធនៅសប្តាហ៍មុនលើតំបន់ទ្រព្យសម្បត្តិប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសោឌី។
នៅថ្ងៃអាទិត្យពួកគេនិយាយថា ពួកគេនឹងវាយប្រហារលើគោលដៅយោធាសំខាន់ៗចំនួន៣០០ កន្លែងនៅប្រទេសអារ៉ាប៊ីសោឌី ប្រទេសអារ៉ាប់ និងប្រទេសយេម៉ែន។ នេះគឺជាការវាយប្រហារបីរបស់ក្រុម Houthi ឬជាការប៉ុនប៉ងធ្វើការវាយប្រហារលើក្រុង Najran ក្នុងរយៈពេលពេលមួយសប្តាហ៍ យោងតាមប្រភពរបាយការណ៍របស់ប្រទេសអារ៉ាប៊ីសោឌី និងពីក្រុម Houthi ។