ទីក្រុងអង់ការ៉ាបដិសេធរបាយការណ៍ចេញផ្សាយរបស់​សហរដ្ឋអាមេរិក​លើកិច្ចព្រមព្រៀងS-៤០០

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩

យោងតាមប្រភពព័ត៌មានពីទូរទស្សន៍ A Haber របស់ប្រទេសទួរគី​ផ្សាយថា  ក្រុងអង់ការ៉ា ច្រាន​​ចោលចំពោះសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថា​ សហរដ្ឋអាមេរិកកំណត់ថ្ងៃ​ជាផ្លូវការឱ្យ​ប្រទេសទួរគីដកខ្លួនចេញពីកិច្ចព្រមព្រៀង S-៤០០ ជាមួយរុស្ស៊ីនៅចុងសប្តាហ៍​ទីមួយក្នុងខែ​មិថុនាខាងមុខ។

អនុរដ្ឋមន្ត្រីការបរទេសទួរគីលោក Yavuz Selim Kiran មាន​ប្រសាសន៍ថា “ក្នុងខែមិនាសហរដ្ឋអាមេរិកកែសំណើ​ពីមុនរបស់ខ្លួន​លើការផ្គត់ផ្គង់​ប្រព័ន្ធ​ការពារម៉ីស៊ីល Patriot ។ តាមពិតទៅយើងជឿថា របាយការណ៍សង្គមព័ត៌មានមានទាក់ទង​ទៅនឹងសំណើនោះ។  លោក Kiran មានប្រសាសន៍ក្នុងទីក្រុងវ៉ាស៊ីនតោន​​នៅថ្ងៃពុធថា​ ក្រុងអង់ការ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលជាការប្រឆាំងនឹងច្បាប់ដាក់ទណ្ឌកម្ម។

លោកសង្កត់ធ្ងន់ថា ​កិច្ចព្រមព្រៀងជាមួយក្រុងម៉ូស្គូ​ដើម្បីទិញប្រព័ន្ធការពារ​អាកាស S-៤០០ ចំនួនបួនគ្រឿងត្រូវគេចុះហត្ថលេខា​មុនពេលមានការអនុម័តច្បាប់នេះ។  ក្នុងនាម​​ជា​រដ្ឋ​មួយរបស់អង្គការណាតូ ប្រទេសទួរគីកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំ​ង​ឡើង​ពីសហរដ្ឋអា​មេ​រិក និងសម្ព័ន្ធមិត្តរបស់ខ្លួនលើកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារអាកាស S-៤០០។

នៅថ្ងៃ​ពុធ​​ប្រទេសអាឡឺម៉ង់ជំរុញឱ្យប្រទេសទួរគីលុបចោលកិច្ចព្រមព្រៀងនេះ​ដែល​វាអាចបន្ធូរ​បន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលប្រឆាំងនឹងផលប្រយោជន៍ទួរគី និង​ជំ​រុ​ញ​ឱ្យប្រ​ទេស​ទួរគីធ្វើការជ្រើសរើសយកប្រព័ន្ធ Patriot ដែលផលិតនៅអាមេរិក។  នៅ​​ថ្ងៃអង្គារ​មាន​ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់អាមេរិកស្រង់សម្តីប្រភពរបស់រដ្ឋាភិបាល​មានសេចក្តីថា ​” ប្រទេសទួរគីកំពុងប្រឈមមុខនឹងការគំរាមកំហែងមួយដើម្បីបញ្ឈប់ប្រតិបត្តិការទិញអាវុធជាមួយប្រទេសរុស្ស៊ីក្នុងរយៈពេលពីរសប្តាហ៍។  សេតវិមានជំទាស់នឹងកិច្ចព្រមព្រៀងនេះ​ដោយ​លើកឡើងអំពីការព្រួយបារម្ភផ្នែកសន្តិសុខ និងលើកហេតុផលថា  ប្រព័ន្ធការពារអាកាស    ​ S-៤០០ គឺមិនអាចប្រើត្រូវគ្នាជាមួយនឹងប្រព័ន្ធណាមួយរបស់អង្គការណាតូឡើយ។”

LEAVE A REPLY

Please enter your comment!
Please enter your name here