កងកម្លាំងសន្ដិសុខចាប់ខ្លួនសមាជិកDiwan al-Jund ៤នាក់នៅភាគខាងកើតទីក្រុងMosu

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩

ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថាបានចាប់ខ្លួនសមាជិកDiwan al-Jund ៤នាក់របស់រដ្ឋអ៊ីស្លាមដែលស្ថិតនៅភាគខាងកើតទីក្រុងMosul។ អ្នកនាំពាក្យក្រសួងលោកឧត្តមសេនីយ៍Saad Maan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ពត៌មានមួយថានាយកដ្ឋានប៉ូលិសKarama ដែលគាំទ្រដោយកងកម្លាំងប្រឆាំងភេរវកម្មបានចាប់ខ្លួនសមាជិកDiwan al-Jund ៤នាក់នៅក្នុងក្រុមរដ្ឋអ៊ីស្លាម។

ប្រតិបត្តិការនេះធ្វើឡើងដោយផ្អែកលើដីកាចាប់ខ្លួនរបស់តុលាការ។ លើសពីនេះទៀតលោកបានចង្អុលបង្ហាញថាកិច្ចសហប្រតិបត្តិការដែលកំពុងបន្តជាមួយប្រជាពលរដ្ឋបានជួយឱ្យមានភាពជោគជ័យដល់ប្រតិបត្តិការនេះ។ ក្រុមភេរវករដែលបានចាប់ខ្លួននេះគឺជាសមាជិកនៃក្រុមអ៊ីស្លាមDiwan al-Jund។ ឧក្រិដ្ឋជនទាំងនេះបានចាប់ខ្លួននៅក្នុងតំបន់Hayy al-Teseen ភាគខាងកើតទីក្រុងMosul។

គួរកត់សម្គាល់ថាក្រុមបះបោរISបានកាន់កាប់ទីក្រុងMosulកាលពីខែមិថុនាឆ្នាំ២០១៤ បន្ទាប់ពីបានកម្ចាត់កងទ័ពអ៊ីរ៉ាក់។ ជនស៊ីវិលប្រហែល៥០០.០០០នាក់បានភៀសខ្លួនចេញពីទីក្រុងដោយសារតែជម្លោះនេះ។ កាលពីខែតុលាឆ្នាំ២០១៦ កងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងចលនានិយមបានចាប់ផ្តើមធ្វើការវាយលុករំដោះទីក្រុងMosul ចេញពីការគ្រប់គ្រងរបស់ពួកIS។ អតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកHaider al-Abadi បានប្រកាសពីការរំដោះទីក្រុងនេះកាលពីខែកក្កដាឆ្នាំ២០១៧ បន្ទាប់ពីរយៈពេលជិត៩ខែដែលមានសង្គ្រាមនៅក្នុងទីក្រុងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here