ភ្លើងឆេះមជ្ឈមណ្ឌលសិក្សាសម្លាប់សិស្សយ៉ាងហោចណាស់១៧នាក់នៅរដ្ឋ Gujarat ប្រទេសឥណ្ឌា

0

ប្រភពព័ត៌មានពី​BBC ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩

ក្រុមមន្ត្រីនិយាយថាយ៉ាងហោចណាស់មានសិស្ស១៧នាក់ស្លាប់ដោយសារភ្លើងឆេះនៅបន្ទប់រៀនរបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌា។ សិស្សមួយចំនួនគេមើលឃើញលោតចុះ និងធ្លាក់ពីអាគារ នៅភាគខាងលិចទីក្រុងស៊ូរ៉ាត ខណៈផ្សែងខ្មៅហុយចេញពីបង្អួច។

ភាគច្រើននៃជនរងគ្រោះ គឺជាក្មេងជំទង់ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលសិក្សា។ មូលហេតុនៃអគ្គីភ័យមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែមន្ត្រីបាននិយាយថាអគ្គិភ័យបានរីករាលដាលនៅក្នុងថ្នាក់រៀន ដែលបានប្រមូលផ្តុំដោយសម្ភារៈប្រើប្រាស់ត្រូវទុកនៅក្នុងដំបូល។

យ៉ាងហោចណាស់២០នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យ នៅរដ្ឋ Gujarat ។ លោក Deepak Sapthaley មន្ត្រីពន្លត់អគ្គីភ័យនៅក្នុងស្រុកម្នាក់ប្រាប់សារព័ត៌មាន AFP ថា “សិស្សបាត់បង់ជីវិត ដោយសារតែភ្លើងឆេះនិងលោតចេញពីអាគារ”។

សារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកស្លាប់ទាំងអស់មានអាយុក្រោម២០ឆ្នាំ ហើយមនុស្សជាច្រើនត្រូវជាប់គាំងនៅជិតជណ្តើរ ដយសារតែភ្លើងឆាបឆេះខ្លាំងពេក។

ទទឹមនឹងនេះលោកនាយករដ្ឋមន្ត្រី Narendra Modi បានការចូលរួមរំលែកមរណទុក្ខ នៅលើបណ្តាញសង្គម Twitter ហើយអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានផ្តល់ជំនួយដល់ជនរងគ្រោះទៀតផង។

ជាមួយនេះអ្នកនាំពាក្យការិយាល័យរដ្ឋាភិបាល នៅរដ្ឋ Gujarat លោក Vijay Rupani និយាយថា ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដែលទទួលបានបទបញ្ជាឱ្យធ្វើរបាយការណ៍មួយក្នុងរយៈពេល៣ថ្ងៃផងដែរ។

គួររំលឹកផងដែរថា អគ្គីភ័យនេះ គឺជាការរាលដាលចុងក្រោយបំផុត បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវ នៅក្នុងប្រទេសឥណ្ឌា។ កាលពីខែកុម្ភៈយ៉ាងហោចណាស់មនុស្ស ១៧នាក់ស្លាប់ នៅក្នុងសណ្ឋាគារនៅដេលី ប្រទេសឥណ្ឌាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here