ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
តុលាការនៅប្រទេសអ៊ីរ៉ាក់កាត់ទោសប្រហារជីវិតបុរសជនជាតិបារាំង៣នាក់ បន្ទាប់ពីរកឃើញថាពួកគេចូលរួមជាមួយពួករដ្ឋឥស្លាម IS/ISIS នេះបើយោងតាមមន្ត្រីបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។
មន្រ្តីតុលាការម្នាក់និយាយប្រាប់អ្នកកាសែតក្នុងលក្ខខណ្ឌអនាមិកថា អ្នកទាំងបីនាក់ត្រូវបានផ្តន្ទាទោសបន្ទាប់ពីបង្ហាញថាពួកគេជាសមាជិកអង្គការរដ្ឋឥស្លាមភេរវករ។ ពួកគេមានរយៈពេល ៣០ថ្ងៃដើម្បីបណ្តឹងតវ៉ាទៅសាលាឧទរន៍។