ការវាយប្រហារគ្រាប់បែកសម្លាប់ជនស៊ីវិលអ៊ីរ៉ាក់៥នាក់ក្នុងខេត្តNineveh

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩

ប៉ូលិសអ៊ីរ៉ាក់បាននិយាយថាយ៉ាងហោចណាស់ជនស៊ីវិលអ៊ីរ៉ាក់១៣នាក់ស្លាប់ និងរងរបួសកាលពីថ្ងៃអាទិត្យនេះនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយស្ថិតនៅក្នុងខេត្តNineveh។

សារពត៌មានសន្តិសុខបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានថារថយន្តដែលបង្កប់គ្រាប់បែកបានផ្ទុះឡើងនៅថ្ងៃនេះពេលរសៀលស្ថិតនៅជិតផ្សារមួយក្នុងស្រុកRabia ក្នុងទីក្រុងMosulបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និង​មនុស្ស៨នាក់រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។

ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here