ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
ប្រធានាធិបតីអាមេរិកច្រានចោលកាលលើកឡើងរបស់កូរ៉េខាងជើងមកលើពលរដ្ឋរបស់គាត់ដោយនិយាយថា ការបាញ់សាកល្បងអាវុធធុនតូចមានការ “រំខាន” ដោយសារព័ត៌មាននៃការផ្លាស់ប្តូរសាច់ដុំឡើងវិញរបស់ក្រុងព្យុងយ៉ាង។
លោកត្រាំសរសេរក្នុងបណ្តាញសង្គម tweeted កាលពីថ្ងៃសៅរ៍ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនដោយនិយាយថា ការបាញ់«អាវុធធុនតូចមួយចំនួន»របស់កូរ៉េខាងជើងជាព្រួយបារម្ភ “ពលរដ្ឋរបស់ខ្ញុំខ្លះ និងអ្នកដទៃទៀត ប៉ុន្តែមិនមែនខ្ញុំទេ” ។
ទីក្រុងព្យុងយ៉ាងបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយខ្លីនៅដើមខែឧសភា ដោយផ្អាកការបាញ់រយៈពេលពីរឆ្នាំកន្លងមកហើយ។ វាជារឿងមិនគួរឱ្យភ្ញាក់ផ្អើលនោះទេសម្រាប់ព័ត៌មាននេះដែលកូរ៉េខាងជើងចង់បង្ហាញទៅទីក្រុងវ៉ាស៊ីនតោន។
លោកប្រធានាធិបតីរូបនេះមិនបានបង្ហាញភាពភ័យខ្លាចដោយនិយាយថា លោកជឿជាក់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុននឹងរក្សាការសន្យារបស់លោកចំពោះខ្ញុំដោយមិនបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយនិងធ្វើតេស្តនុយក្លេអ៊ែរ។
តាមរយៈការធ្វើដូច្នេះ លោកត្រាំបន្តកិច្ចការងាររបស់គាត់ដោយទទូចដល់មេដឹកនាំទាំងឡាយមានភាពកក់ក្តៅ និងរីករាយចំពោះការយោគយល់គ្នាទៅវិញទៅមក ថ្វីបើមានសញ្ញាថាទំនាក់ទំនងរវាងប្រទេសទាំងពីរបានបរាជ័យក៏ដោយ។